បុរសម្នាក់ជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ មានផ្ទុកវីរុស កូវីដ១៩ ពេលនេះជាសះស្បើយហើយ !

(ភ្នំពេញ) នាព្រឹកនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០១នាក់ថែមទៀត និងពុំមានរកឃើញថ្មីនោះទេ។

សូមបញ្ជាក់ផងដែរថា​ អ្នកជំងឺដែលទើបនឹងព្យាបាលជាសះស្បើយនោះ គឺបុរសម្នាក់ជាសិស្ស ដែលវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ព្រំដែនអូរបីជាន់ចូលមកខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩សរុប១២៦នាក់ ក្នុងនោះមាន១២៤នាក់ បានជាសះស្បើយ និងសល់២នាក់ទៀត កំពុងសម្រាកព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង