កូវីដ ១៩ ទូទាំងពិភពលោកកើនឡើងជាង ៦ លាននាក់ហើយ ហាក់បីដូចជានៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមិនស្រាកស្រាន្ត

ទោះបីជាប្រទេសមួយចំនួននៅក្នុងពិភពលោកអាចគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសកូវីដ១៩ ក៏ដូចជាបង្ហាញពីស្ថានភាពវិជ្ជមានខ្លះនៃដំណើរការក្នុងប្រទេស ប៉ុន្តែចំនួនករណីនៃការឆ្លងហាក់បីដូចជានៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមិនស្រាកស្រាន្ត ។

ដូចគ្នានេះដែរ យោងទៅតាម ទិន្នន័យនៃចំនួនករណីឆ្លងកូវីដ១៩ របស់ គេហហទំព័រ Worldometer គិតត្រឹមម៉ោង៩ និង ១៤ នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យឃើញថា ចំនួនអ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោកហក់ឡើងដល់ជាង ៦ លាននាក់ គិតចាប់ពីថ្ងៃដែលមានការឆ្លងរាលដាលដំបូង នៅក្នុងប្រទេសចិន ។

ទន្ទឹមនឹងនេះ ប្រទេសដែលមានចំនួនករណីកើនឡើងច្រើនជាងគេមានដូចជាប្រទេសម៉ិចស៊ីកូ និង ប្រទេស ប្រេស៊ីលជាដើម ។ ចំណែកឯប្រទេសមួយចំនួនទៀតដូចជាកូរ៉េខាងត្បូងក៏មានការឆ្លងរលកទី២ផងដែរ ។សូមបញ្ចាក់ថា គិតត្រឹមម៉ោង ៩ និង ១៤នាទី ថ្ងៃទី ០១ខែមិថុនា ឆ្នាំ២០២០ នេះ ក្នុងចំណោមអ្នកឆ្លងទាំង ៦,២៦៣,០៧១នាក់ មានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ៣៧៣,៨៥៨ នាក់ ក៏ដូចជាអ្នកដែលបានជាសះស្បើយចំនួន ២,៨៤៦,៥២៧ នាក់ដែរ ៕

អត្ថបទដែលជាប់ទាក់ទង