រន្ធត់ណាស់! បុរសម្នាក់បានលោតពីស្ពានឆ្លងអាគារផ្សារទំនើបអូឡាំព្យា ជាន់ទី៥ បណ្តាលអោយស្លាប់ភ្លាមៗ

(ភ្នំពេញ)៖ កាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយ ពេលឃើញបុរសម្នាក់បានលោតពីស្ពានឆ្លងអាគារផ្សារទំនើបអូឡាំព្យា ជាន់ទី៥ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលដ្ឋនៅជិតៗទីនោះ នៅចំណុចផ្លូវមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញនៅឡើយនោះទេ គ្រាន់តែគេដឹងថា ជនរងគ្រោះស្លៀកពាក់អាវក្រហម ។

តាមប្រភពពីសន្តិសុខបានឲ្យដឹងថា គាត់ឃើញបុរសរងគ្រោះដើរក្នុងទឹកមុខស្រងូតស្រង៉ាត់ និងដើរចុះឡើងនៅលើស្ពានអាគារផ្សារអូឡាំព្យា។ សន្តិសុខបន្តថា មួយស្ទុះក្រោយមក ទើបបុរសរងគ្រោះបានលោតពីលើស្ពានជាន់ទី៥ចុះមកខាងក្រោមតែម្តង។ តែបើយោងតាមប្រភពពីកាម៉ារ៉ាសុវត្ថិភាព មុនលោតពីលើស្ពានជាន់ទី៥ នៃផ្សារទំនើប អូឡាំព្យា គេឃើញសកម្មភាពបុរសម្នាក់នោះ បានដើរចុះឡើងមកដល់ចំណុចកើតហេតុ រួចឃើញមានសភាពស្ងាត់មនុស្សក៏ព្យាយាមឡើងទៅលោតទម្លាក់ខ្លួនចុះមកតែម្តង។

ក្រោយពេលកើតហេតុ បើតាមមន្ត្រីនគរបាលជំនាញបច្ចេកទេសកោសល្យវិច្ច័យ បានពិនិត្យសាកសព និងបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារការធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើស្ពាននោះពិតមែន ៕

អត្ថបទដែលជាប់ទាក់ទង