ខ្លាំងណាស់!​ ទីតាំងផលិតបារីក្លែងក្លាយរបស់ចិន នៅខេត្តកំពង់ស្ពឺ​ ប្រើស្លាកក្រសួងការពារជាតិជាខែល

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចុះទៅដល់ខេត្តកំពង់ស្ពឺ ព្រមទាំងបានរកឃើញទីតាំង ផលិតបារីក្លែងក្លាយមួយកន្លែងស្ថិតនៅក្នុងព្រៃជ្រៅ ក្បែរជើងភ្នំ ចម្ងាយ៥ ទៅ៦គីឡូម៉ែត្រពីផ្លូវជាតិ។ ទីតាំងផលិតខាងលើនេះ ស្ថិតនៅក្នុងខេត្ត កំពង់ស្ពឺ គីឡូម៉ែត្រលេខ២៨ពីទីរួមខេត្ត ឈ្ពោះទៅកាន់ភ្នំឳរ៉ាល់ ស្ថិតនៅក្នុង ភូមិស្យា ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។គួរបញ្ជាក់ផងដែរថា៖ ទីតាំងផលិតបារីក្លែងក្លាយខាងលើនេះ ជ្រកក្រោមស្លាកប៉ាយ [ក្រសួងការពារជាតិ] មូលដ្ឋានកងយោធពលខេមរភូមិន្ទ អង្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងតំបន់ភិវឌ្ឍន៍ រួមមានទាំងរថយន្តដែលមានស្លាកលេខ ខ.មថែមទៀត។ ការចុះបង្រ្កាបទីតាំងផលិតផលក្លែងក្លាយខាងលើនេះ ក្រោមកិច្ចសហការជាមួយកម្លាំងជំនាញគណៈបញ្ជាការឯកភាព ខេត្តកំពង់ស្ពឺ និងការសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្តផងដែរ។  

 

 

រូបភាព៖ Samreth

អត្ថបទដែលជាប់ទាក់ទង