ក្រសួងសុខាភិបាលបានចេញសេចក្តីអំពាវនាវឱ្យប្រជាជនធ្វើតាមវិធានការនានារបស់ក្រសួង ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការកើនឡើងនៃជំងឺគ្រុនឈាម
ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លង មេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ សត្វមូសខ្លាបង្កបង្កើតកូនចៅនៅក្នុងទឹកថ្លាស្អាត និង ចូលចិត្តរស់នៅជិតមនុស្ស វាហើរបានចម្ងាយមិនលើសពី ១៥០ ម៉ែត្រ ពីទីកន្លែងកកើត ។
យ៉ាងណាមិញ គិតត្រឹម ១៩ សប្តាហ៍នៃដើមឆ្នាំ ២០២០ នេះ ករណីជំងឺគ្រុនឈាមនៅកម្ពុជាមានចំនួន ២,១៧២ ករណី ហើយក្រសួងប៉ាន់ស្មានថាចំនួនករណីឈឺ និងអាចបន្តកើនឡើងនៅតាមភូមិ ឃុំ និង ទីប្រជុំជននៃបណ្តាខេត្តនាពេលខាងមុខទៀត ។
ដោយសារតែចំនួនករណីមានការកើនឡើងច្រើន និង រដូវវស្សាកំពុងឈានចូលមកដល់ ទើបក្រសួងសុខាភិបាល ក្នុងនោះមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ជារដ្ឋមន្រ្តីបានចេញសេចក្តីអំពាវនាវឱ្យប្រជាជនធ្វើតាមវិធានការនានារបស់ក្រសួង ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការកើនឡើងនៃជំងឺគ្រុនឈាមបន្តទៀត ៕
ដើម្បីជ្រាបច្បាស់ពីវិធានការទាំង៨ដែលចេញដោយក្រសួងសុខាភិបាលសូមអាននៅក្នុងសេចក្តីជូនព័ត៌មានដូចខាងក្រោម៖