លោកតាវ័យ៧៣ឆ្នាំម្នាក់ជំនាញខាងបាញ់មេអាប៉ោងត្រូវបានប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួន

(កណ្តាល) ៖ លោកតាវ័យ៧៣ឆ្នាំម្នាក់ជំនាញខាងបាញ់មេអាប៉ោងត្រូវបានប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួន នាថ្ងៃព្រហ្បតិ៍ទី២៨ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង៣និង២៥នាទីរសៀល នៅចំណុចដីឡូត៍ ចម្ការស្វាយមិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិសំរោងក្អែល០៣ ឃ៉ំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈកំពុងលេងល្បែងស៊ីសងអាប៉ោងដែលមានគ្នាច្រើននាក់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មាស ម៉ៅ ភេទប្រុស អាយុ ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ ព្រែកត្រែង ឃ៉ំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។វត្ថុតាងចាំយករួមមាន មេអាប៉ោង ចំនួន ០៣គ្រាប់,តុ ចំនួន០១(ជើងដែកកម្រាលកងប្លាកេ),កៅអីជ័រពណ៌ក្រហម ចំនួន១០,ម៉ូតូគុប ជ្រុង C50ពណ៌ទឹកប៉ិច ០១គ្រឿង ពាក់ព្លាកលេខ 1U -3948,ចានបាញ់អាប៉ោង ០១ឈុត,កម្រាលបាវចំនួន០១,សៀវភៅកត់ លេខ អាប៉ោងចំនួនពីក្បាល,ប៉ិច ពណ៌ខៀវចំនួនពីដើម, ប្រាក់រៀល ១៣៨៩៥០០រៀល (មួយសាបសិបប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំរយរៀលគត់) ,ទូរស័ព្ទមួយគ្រឿងម៉ាក Nokia ចុចពិល ពណ៌ខ្មៅនិងកាបូបដាក់ប្រាក់ ០១ មួយពណ៌សូកូឡា។

ប៉ូលិសបន្តថា ដំបូងមានប្រជាពលរដ្ឋល្អបានរាយការណ៍មកលោកអធិការស្រុកកៀនស្វាយថា មានវង់ល្បែងស៉ីសងខុសច្បាប់អាប៉ោងមួយកន្លែង នៅចំណុចកើតហេតុខាងលើ។ ក្រោយពីទទួលព័ត៌មានបានហើយ លោកអធិការបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័បានម្នាក់ និងវត្ថុតាងដូចខាងលើ ក្រៅពីនោះ បានរត់គេចខ្លួនបាត់អស់។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅផ្នែកយុត្តិធម៌រួមទាំងវត្ថុតាង៕

អត្ថបទដែលជាប់ទាក់ទង