ចាក់ដោត! គូដណ្ដឹងប្រុសគ្រប់១០ បង្ហោះសារថា​ ឈប់និន្ទាទៅ បើគូដណ្ដឹងមិនល្អ នាងមិនលើកមកនិយាយ នាំតែខ្មាសមាត់ខ្លួនឯងទេ

ថ្មីៗនេះ មាននារីម្នាក់នោះបានសរសេរសារមួយ និងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចាប់អារម្មណ៍ និង ចែករំលែកព្រោងព្រាត ។ ក្នុងនោះ នាងបានរៀបរាប់ថា៖ មិនចង់អួតទេ ស្គាល់គ្នា2ថ្ងៃម៉ាក់ប៉ាអោយរាប់អានគ្នាxD Chatជាមួយគ្នាបាន2ថ្ងៃខាងប្រុសសុំស្រលាញ់ (ស្អាតហើយចារឹកល្អទៀតមានតែOkនឹងហើយ🤣) មិនដែលជួបប្រទះទេប្រុសអីពេញលក្ខណៈចឹង🤣
ស្រា ល្បែង មិនចេះ😵 តែរឿងស្រីដូចមិនសូវជឿសោះ🤣តាំងពីស្រលាញ់គាត់មកមិនដែលធ្វើអោយទឹកភ្នែកមិចទេ😕❤️ស្រីក៏មិនដែលឆាតជាមួយ ចង់ទៅលែងបាល់ក៏មិនហ៊ានព្រោះខ្លាចអូននៅម្នាក់ឯង ទាល់អូនរវល់បានទៅលែង🥰take careអូនគ្រប់រឿង គ្រប់យ៉ាង🤪❤️មិនដែលធ្វើអីអោយទាស់ចិត្តម្តងទេ😕 ទោះវ៉ៃ មួល ខាំ ទះ មិចក៏អត់ដែលខឹង ស្រែកដាក់អូនដែរ😁💘ពេលអូនឈឺនៅនៅក្បែអូន ចង់ញាុំអីទៅយកមកអោយហើយបញ្ចុកទៀត មិនរអ៊ូមួយម៉ាត់សោះ❤️រៀបរាប់ពីបងមិនអស់ទេបើល្អយ៉ាងនឹង❤️តែក៏អរគុណដែលមិនយកអូនលែងសើចហើយថែមទាំងបានបំពេញមុខមាត់អូន🥰🥰
អរគុណម៉ាក់ប៉ានិងបងប្អូនទាំងសងខាងដែលមិនជំទាស់នឹងបានផ្តល់ក្តីស្រឡាញ់យ៉ាងកក់ក្តៅមកអោយខ្ញុំ🙏❤️
បើមានមនុស្សល្អក្បែរខ្លួនហើយគួរតែចេះរក្សា កុំអោយបាត់បង់ហើយទើបស្តាយក្រោយ❤️

បន្ទាប់ពីបង្ហោះសារនោះ មានការជជែកបែកពពុះមាត់ យ៉ាងច្រើនជុំវិញរឿងនោះ ។ មិនតែប៉ុណ្ណោះ មានអ្នកលេងហ្វេសប៊ុក បានទម្លាយរូបភាពគូដណ្ដឹងនាង កាន់កែវដែលមានទឹកពណ៌លឿង ដែលហាក់បីដូចជាស្រា ហើយបានលើកយកជាប្រធានបទ បញ្ចេញមតិផ្សេងៗគ្នាលើហ្វេសប៊ុក ។ អ្នកខ្លះថា លើលោកនេះ គ្មានបុរសណាដែលល្អគ្រប់ដប់ ឬមិនចេះផឹកស្រាទេ ហើយមហាជនមួយចំនួនទៀត ហាក់មិនជឿលើពាក្យដែល ខាងនារីអួត ពីគូដណ្ដឹងរបស់ខ្លួនឡើយ ។

ស្រាប់តែពេលនេះ ភាគីខាងនារីជាគូដណ្ដឹង បានបញ្ចេញសារតបទៅកាន់អ្នកបញ្ចេញយោបល់ទាំងឡាយថា

« ស្រាlogo ថ្មី ស្រាគ្មានពពុះ ស្រាពណ៌លឿងឡើងចែងចាំង!! សូមមេត្តាដល់អ្នកទាំងអស់គ្នា ឈប់និន្ទានឹងរឿងជីវិតគេទៅ ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនឹងទេ ខ្ញុំមិនខ្វល់ថាតទៅមុខគាត់ប្រែរឺយ៉ាងណាទេ សំខាន់បច្ចុប្បន្នគាត់ល្អនឹងខ្ញុំ ហើយសូមកុំលើកយកអ្នកផ្សេងមកប្រៀបធៀបរឺមកនិយាយអី ព្រោះចិត្តមនុស្សមិនដូចគ្នាទេហើយក៏គ្មានអ្នកណាមើលចិត្តមនុស្សឃើញដែរ មកពីខ្ញុំមានមនុស្សល្អក្បែរខ្លួនទើបខ្ញុំហ៊ាននិយាយបែបនឹង បើគាត់មិនល្អខ្ញុំក៏មិនលើកយកមកនិយាយនាំតែខ្មាស់មាត់ខ្លួនឯងទេ
ខ្ញុំបក​​ស្រាយ​​ប៉ុនហ្នឹងល្មមនឹងអ្នកទាំងអស់គ្នាអាចយល់នឹងពិចារណាបាន» ៕

អត្ថបទដែលជាប់ទាក់ទង