ពិតជារំភើបណាស់! WHO ​កោតសរសើរជាខ្លាំង លើវិធានការទប់ស្កាត់កូវីដ ១៩ ដល់កម្ពុជាដែលជាប្រទេសទី ១

កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោកបានចេញលិខិតផ្ញើជូន សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និង បង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន ។

នៅក្នុងលិខិតនោះលោកបានមានប្រសាសន៍ថា «ខ្ញុំមានកិត្តិយសសូមថ្លែងអំណរគុណចំពោះលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ ដែលបានបង្ហាញនូវសមានចិត្ត ក្នុងការគាំទ្រ និង ការប្តេជ្ញា ចិត្តរបស់សម្តេចតេជោ  តាមការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការកាត់បន្ថយទំហំនៃផលប៉ះពាល់ និង ការបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ ១៩»

លោកបានបន្ថែមថា «ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ ជាពិសេស សូមកោតសរសើរ ចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និង តួនាទីរបស់សម្ដេចតេជោ»

លោកបានបង្ហាញនូវអារម្មណ៍សោមនស្សរីករាយចំពោះរដ្ឋាភិបាលកម្ពុជាជាខ្លាំង ។ ចង់ដឹងលិខិតរបស់លោក  Tedros Adhanom មានអត្ថន័យយ៉ាងណាសូមអាននៅក្នុងខ្លឹមសារខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង