កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង បានធ្វើការឃាត់ខ្លួនពលករប្រុសស្រីចំនួន៣៥នាក់

(បាត់ដំបង)៖ កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង បានធ្វើការឃាត់ខ្លួនពលករប្រុសស្រីចំនួន៣៥នាក់ខណៈពួកគេកំពុងលោតឆ័ត្របំរ៉ុងលួចឆ្លងដែនចូលក្នុងទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាត។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរ បាលការពារព្រំដែនគោកលេខ៨១៩ ប្រចាំស្រុកកំរៀងបានអោយដឹងថា កាលពីរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ រូបលោក ព្រមទាំងមេបញ្ជាការរង បានដឹក នាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយ ចេក ចេញល្បាត តក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួននៅតាមបន្ទាន់ព្រំដែន។ ខណៈដែលកម្លាំងកំពុងចុះធ្វើការល្បាត ត្រួតពិនិត្យ ក្នុងនោះក៏ស្រាប់តែបានប្រទះឃេីញប្រជាពលរដ្ឋជាច្រើននាក់បម្រុងលួចឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃវិញដោយខុសច្បាប់ ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនបានចំនួន៣៥នាក់ក្នុងនោះស្រី១១នាក់ ដែលពួកគាត់បានធ្វើដំណើរមកពីតាមបណ្តាខេត្តផ្សេងៗគ្នាផងដែរ។

លោកមេបញ្ជាការដដែលបានបន្តថា ក្រោយពីឃាត់ខ្លួនយកមកធ្វេីការសាកសួរពីគោលបំណងរួចហេីយ សមត្ថកិច្ចបានធ្វើការអប់រំណែនាំនិងធ្វេីកិច្ចសន្យារួច ក៏បានបញ្ជូនពួកគាត់អោយទៅខាងគណ: បញ្ជាការឯកភាព រដ្ឋបាលស្រុកកំរៀង និងបានអនុញ្ញាតអោយពួកគាត់វិលត្រឡប់ទៅសហគមន៍វិញរៀងៗខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង