កប់ណាស់​! តារាសម្តែងរូបស្រស់ តូតា មានកប៉ាល់កម្សាន្តជាលក្ខណៈ Private ទុកជិះស្ទូចត្រី គេងលើសមុទ្រ….(មានវីដេអូ)

តារាសម្តែងរូបស្រស់ តូតា កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីលោក ប៉ុល វិបូ ក្នុងជីវភាពហាយ សូជាខ្លាំង។ យ៉ាងណាមិញថ្មីៗនេះ តូតា បានបង្ហាញពីកប៉ាល់កម្សាន្តជាលក្ខណៈឯកជនរបស់នាង និង ស្វាមីនៅកណ្តាលសមុទ្រឃើញហើយពិតជាមិនសរសើរមិនបាន ។

ថ្មីៗនេះ តារាសម្តែងរូបស្រស់ តូតា បានបង្ហាញពីកប៉ាល់ដ៏ស្រស់ស្អាតមួយដែលស្វាមីរបស់នាងរៀបចំ ទុកសម្រាប់កម្សាន្ត និងស្ទូចត្រីនៅពេលពួកគេទៅកម្សាន្តនៅសមុទ្រ ។ អ្វីដែលកត់សម្គាល់ មិនមែន ជា កប៉ាល់កម្សាន្តធម្មតាទេ តូតាបាននិយាយថា «ប្តីប្រាប់ថា..ធ្វើសម្រាប់ Private គ្រួសារយើង ទុកចង់ ជិះ កម្សាន្ត ទៅស្ទូចត្រី ឬ ចង់គេងនៅលើសមុទ្រមួយយប់ពីរយប់អីចា។ តែអត់ទេមើលទៅ បើស្អាតហើយ ធំម្លឹងៗចង់ឱ្យ បងប្អូនបានសប្បាយដែរ មានបន្ទប់គេង ម៉ាសុីនត្រជាក់ បន្ទប់ទឹក អីមា៉អេម»

ការលើក ឡើងរបស់ តូតា បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈសរសើរពីភព្វ័សំណាងរបស់ តូតា ដែលរស់នៅហាយសូរមិនចាញ់តារាបរទេសប៉ុន្មានឡើយ ។ ពេលនេះកប៉ាល់កម្សាន្តរបស់ តូតា ទើបតែធ្វើបានប្រមាណជា ៨០ ភាគរយប៉ុណ្ណោះ ។

គួរបញ្ជាក់ថា តូតា កាន់តែបង្ហាញពីជីវភាពហ៊ឺហាក្រោយពីនាងបានភ្ជាប់ស្នេហ៍ និង បានរៀបការជាមួយលោក ប៉ុល វិបូ ។ តូតា និង ស្វាមីក៏មានមុខរបរជាច្រើននៅក្នុងដៃដែលមាន ដូចជាភោជនីយដ្ឋាន និង រីសត ដ៏ស្រស់ស្អាតនៅខេត្តកំពតផងដែរ ។ស្របពេលការងារសម្តែងមិនសូវមមាញឹកដោយសារ កូវីដ១៩ នោះ ក៏ជាឱកាសដែលធ្វើឱ្យ តូតា បានបំពេញតួនាទីជាភរិយាដ៏ល្អ ជារឿយៗនាងតែងបង្ហាញពីវិធី ធ្វើម្ហូបពិសេសៗសម្រាប់ស្វាមី។

ចង់ដឹងថា កប៉ាល់កម្សាន្តរបស់ តូតា ស្រស់ស្អាតបែបបណាទស្សនាវីដេអូខាងក្រោម ៕

Done80%ហើយ 🛥⚓️🏖ប្តីប្រាប់ថា…ធ្វើសំរាប់Privateគ្រួសារយើងទុកចង់ជិះកំសាន្តទៅស្ទូចត្រីរឺចង់គេងនៅលើសមុទ្រ1យប់2យប់អីចា🛥🌊🏖តែអត់ទេមើលទៅ បើស្អាតហើយធំម្លឹងៗ ចង់អោយបងប្អូនបានសប្បាយដែល មានបន្ទប់គេង ម៉ាសុិនត្រជាក់ បន្ទប់ទឹក អីមាអេម😘 ទៅជាក្រុម10ទៅ15នាក់អី ស្ទូចត្រី អាំងសាច់BBQ party🍾🍺🍻🥩🥓🐋🐟ចាក់ភ្លេងរាំម៉ាសប្បាយចា🎶📀🎤🎹🎼🎸 អូយ…គ្រាន់តែស្រមៃក៏Happyដែល តោះទាំងអស់គ្នា shareអោយច្រើនៗណា ដើម្បីនាងខ្ញុំរៀបកញ្ចប់ពិសេសជូន🤩🥳 Pol Vibo

Posted by Mak Sensonita – ToTa on Tuesday, May 26, 2020

អត្ថបទដែលជាប់ទាក់ទង