ជនសង្សយ័ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីគេបានយកដំបងលបវ៉ៃសមត្ថកិច្ចបណ្តាលអោយបែកក្បាលរងរបួសធ្ងន់

(កំពង់ឆ្នាំង)៖ ជនសង្សយ័ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីគេបានយកដំបងលបវ៉ៃសមត្ថកិច្ចបណ្តាលអោយបែកក្បាលរងរបួសធ្ងន់ផងដែរ ។ ហេតុការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ឧសភា២០២០ នៅចំណុច១០៤ដែលស្ថិតក្នុងភូមិដំណសក់អំពិល ឃុំក្តុលសែនជយ័ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះក្នុងហេតុការខាងលើត្រូវបានគេអោយស្គាល់ឈ្មោះ ឃួនខន នាយប៉ុស្ត៍ិរដ្ឋបាលត្រូវបានជនដៃដល់លបវ៉ៃពីក្រោយ បណ្តាលអោយបែកក្បាលរងរបួសធ្ងន់ផងដែរ ។ ដោយឡែកជនសង្សយ័ដៃដល់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ដួងវ៉ន ភេទប្រុសអាយុ២៦ឆ្នាំរសនៅភូមិឃុំស្រុកកើតហេតុខាងលើ ។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះជានាយប៉ុសិ៍រដ្ឋបាលឃុំក្តុលសែនជយ័ បានចុះនាំយកលិខិតកកស្ទះរបស់សំណុំរឿងរបស់តុលាការខេត្តកំពង់ឆ្នាំងទៅអោយឈ្មោះ ដួងទូច ដល់ផ្ទះជាជនដែលត្រូវចោទ រួចត្រឡប់មកវិញត្រូវបសនជនដៃដល់ដែលជាកូនរបស់ជនត្រូវចោទ លបវ៉ៃពីក្រោយបណ្តាលអោយបែកក្បាលរងរបួសធ្ងន់ ត្រូវបានសម្រាកព្យាបាលនៅមន្ទីពេទ្យ។​

នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បានសារភាពថា​ដោយសារគេខឹងនិងនគបាលយកដីការរបស់តុលាការ​​ មកកោះហៅម្តាយរបស់គេទើបកើតជាកំហឹងនិងបានយកដំបង់មកវ៉ៃនាយនគបាលតែម្តង ។

បច្ចុប្បន្នជនសង្សយ័ដៃដល់ក្នុងការប្រើនៅអំពើហឹង្សាមកលើសមត្ថកិច្ចត្រូវបានឃាត់ខ្លួននាំ យកមកអធិការនគបាលស្រុកទឹកផុសសាកសួកសាងសំណុំរឿងបញ្ជូនបន្តមកស្នងការនគបាលខេត្តចាត់ការបន្តតាមនិតិវិធីផងដែរ ។

សូមបញ្ជាក់ផងដែរថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិតសុធា បានផ្តល់ថវិការចំនួន១លានរៀល ជួយដល់នាយនគបាលប៉ុសិ៍រដ្ឋបាលឃុំកនតុលសែនជយ័រងរបួស ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង