ត្រឹមតែ២៤ម៉ោង អាម៉េរិក មានអ្នកឆ្លងកូវី១៩ថ្មី ជាង២ម៉ឺននាក់ និងជាង១ពាន់នាក់ស្លាប់ !

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីអ្នកឆ្លង និងស្លាប់ដោយវីរុសកូវីដ១៩ ចេញពីគេហទំព័រ worldometer នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានចុះផ្សាយថា ចំនួនអ្នកឆ្លងកូវីដ១៩ ត្រឹមតែរយៈពេល២៤ម៉ោង នៅសហរដ្ឋអាម៉េរិក មានជាង២ម៉ឺននាក់ និងជា១,៥០០នាក់ បានស្លាប់។

សូមបញ្ជាក់ផងដែរថា រហូតមដលពេលនេះ នៅសហរដ្ឋអាម៉េរិក រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ កើនដល់ទៅ១,៧៤៥,៦៤៧ នាក់ ក្នុងនោះមានជាង១០ម៉ឺនាក់ស្លាប់។

គួរបញ្ជាក់ផងដែរថា នៅទូទាំងពិភពលោក គិតត្រឹមថ្ងៃដដែលនោះផងដែរ ចំនួនឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៥.៧ លានករណី ហើយក្នុងនោះមនុស្សជាង៣៥៧,៤២៦ ម៉ឺននាក់បានស្លាប់ និង ជាង២.៤លាននាក់ បានជាសះស្បើយឡើងវិញ។

គួរជម្រាបថា អាមេរិកនៅតែបន្តជាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេបង្អស់ ហើយទាំងតួលេខករណីឆ្លង និងស្លាប់គឺវ៉ាដាច់ប្រទេសផ្សេងៗទៀតឆ្ងាយតែម្តង។

សម្រាប់ប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់ទីពីរបន្ទាប់ពីអាមេរិក គឺប្រេស៊ីលដែលមានអ្នកឆ្លង 414,661នាក់ រីឯប្រទេសដែលឈរនៅលេខពីរ បើគិតពីចំនួនអ្នកស្លាប់ គឺចក្រភពអង់គ្លេសដែលមាន ៣៧,460នាក់៕

 

អត្ថបទដែលជាប់ទាក់ទង