ប្រទេសម៉ុងហ្គោលី និងរក្សាវិធានការតឹងរឹង នៅក្នុងប្រទេសរបស់ខ្លួន​ប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ១៩ រហូតទាល់តែវ៉ាក់សាំងត្រូវបានរកឃើញ

ប្រទេសម៉ុងហ្គោលី និងរក្សាវិធានការតឹងរឹង នៅក្នុងប្រទេសរបស់ខ្លួន​ប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ១៩ រហូតទាល់តែវ៉ាក់សាំងត្រូវបានរកឃើញ ។ នេះបើយោងតាមការឱ្យដឹង របស់លោកនាយករដ្ឋមន្រ្តី Khurelsukh Ukhnaa នាថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២០នេះ ។

ប្រទេសម៉ុងហ្គោលី បានបិទព្រំដែនដំបូងគេ ជាមួយប្រទេសរុស្សី និង ប្រទេសចិន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០កន្លងទៅ ដើម្បីទប់ស្កាត់ការរាតត្បាតពីប្រទេសទាំងនោះ ។

លោកនាយករដ្ឋមន្រ្តី Khurelsukh Ukhnaa បានលើកឡើងថា៖ «ប្រទេសរបស់យើងនឹងនៅតែបន្តរក្សាច្បាប់នៃការនៅដាច់ដោយឡែក រហូតទាល់តែមានវ៉ាក់សាំងត្រូវបានរកឃើញ»

សាកលវិទ្យាល័យ សាលារៀនគ្រប់កម្រិតនឹងនៅតែបន្តបិទទ្វារ មួយវិញទៀតការជួបជុំ ការធ្វើបាតុកម្មជាសាធារណៈក៏ត្រូវបាន​ហាមឃាត់ ចំណែកឯក្មេងដែលមានអាយុតិចជាង១២ឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងផ្សារទំនើប ឬ ភោជនីយដ្ឋាននោះទេ ជាពិសេសការដើរចេញទៅក្រៅត្រូវមានម៉ាស់ពាក់ជាប់ជានិច្ច ។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីម៉ុងហ្គោលីមិនបានឱ្យដឹងច្បាស់ពីវិធានការបន្តបន្ទាប់របស់លោកនោះឡើយ ក៏ដូចជាអ្វីដែលនៅតែបន្តរឹតត្បិតខ្លាំងបំផុត លោកគ្រាន់ទេបានឱ្យដឹងថា សម្រាប់ព្រំដែនវិញ គឺលោកមិនទាន់ច្បាស់ថានឹងអាចបើកនៅពេលណានោះឡើយ ៕

ប្រភព៖ CNA 

អត្ថបទដែលជាប់ទាក់ទង