មិននឹកស្មានដល់! ពាក្យ «GoodNight» ជាសារចុងក្រោយ របស់នារី និង បុរសវ័យក្មេងនេះ ផុសមុនបញ្ចប់ជីវិតខ្លួនឯងយ៉ាងស្ងៀមស្ងាត់បំផុតដូចគ្នា

កាលពីថ្ងៃទី ២៣ ខែឧសភា ២០២០ នេះមានការតក់ស្លុតយ៉ាងខ្លាំង ព្រោះបុគ្គលិកវ័យក្មេងម្នាក់បម្រើការងារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានឈ្មោះថា គីម ឡា បានចងក សម្លាប់ខ្លួន ។ ទាំងក្រុមគ្រួសារ មិត្តភក្ដិ មិត្តរួមការងារ គ្មាននរណា ស្មានដល់ និងមិនបានដឹងពីរឿងរ៉ាវអ្វីខ្លះនៅក្នុងជីវិត យុវជនវ័យក្មេងរូបនេះ ដោយសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងយ៉ាងស្ងៀមស្ងាត់បំផុត ។ ហើយមុនរូបគេ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង យុវជនរូបនេះ បានបង្ហោះសារមួយ ដោយសរសេរពាក្យថា «Good Night» ។

រីឯនៅក្នុងថ្ងៃនេះ មានរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយទៀតហើយ ដែលមាននារីវ័យក្មេងម្នាក់ទៀត បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត ដោយការចងកសម្លាប់ខ្លួន ដូចករណីយុវជនខាងលើ ។ ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី​២៦ ខែ ឧសភា​ ឆ្នាំ២០២០ ទីតាំងកើតហេតុ នៅផ្ទះ​របស់នារីរូបនេះ ដែលមានទីតាំង ភូមិ ថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ នារីរូបនោះ មានឈ្មោះថា ឃឿង សុគន្ធា ភេទស្រី អាយុ៣១ឆ្នាំ មានមុខរបរលក់គ្រឿងក្រអូប នៅក្នុងផ្សារតាកែវ ។ បើយោងតាមការឲ្យដឹងពី លោកអធិការក្រុងដូនកែវ ក៏ដូចជាសម្តីបងស្រីរបស់សាកសពបានឱ្យដឹងថា រយៈពេល ២ ទៅ ៣ថ្ងៃ មកហើយ ដែលប្អូនស្រីគាត់ ចេះតែត្អូញត្អែរថាពិបាកចិត្តណាស់ ហើយពួកគាត់ក៏មិនចាប់អារម្មណ៍ថានាងសម្រេចចិត្តធ្វើបែបនេះឡើយ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺមុនសម្រេចចិត្តធ្វើអត្តឃាត​ នារីរូបនេះ បានបង្ហោះសារមួយដោយសរសេរថា «Good Night» គឺដូចគ្នាទៅនឹង យុវជនវ័យក្មេងដែលបានសម្រេចចិត្តធ្វើអត្តឃាត កាលពីថ្ងៃ ២៣ នោះដែរ ។ បន្ទាប់ពីឃើញដូចនេះ មានអ្នកប្រើប្រាស់ហ្វេសប៊ុក ជាច្រើន ចាប់អារម្មណ៍ថា ពាក្យដែល ពួកគេបង្ហោះបែបនេះ ហាក់ដូចជាប្រផ្នូល នៃការលាជារៀងរហូតរបស់ពួកគេ ៕

 

អត្ថបទដែលជាប់ទាក់ទង