លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថាករណីរកឃើញថ្មីពីរនាក់ គឺជាករណីនាំចូល មិនមែនជារលកទីពីរនោះទេ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹង ថា ករណីដែលយើងរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ពីរនាក់ជាបុរសមកពីប្រទេសហ្វីលីពីន ហើយស្ត្រីមកពីសហរដ្ឋអាមេរិចនេះ គឺមិនមែនជារលកទី ២នោះទេ គឺជាករណីនាំចូល។

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា រហូតមកដល់ម៉ោង ៨:00 ព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នេះគឺនៅតែ ១២៤ករណីដែលបានរកឃើញវិជ្ជមានកូវីដ-១៩ គឺសរុបទាំងអស់ទូទាំងប្រទេសគឺ ១២៤នាក់។

លោកស្រីបានបន្ថែមទៀតថា អ្នកទាំង២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់យើងបានព្យាបាលជាសះស្បើយ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ ហើយពីម្សិលមិញនេះយើងក៏មិនមានរកឃើញថា មានករណីវិជ្ជមានកូវីដ-១៩ ថ្មីដែរ៕

អត្ថបទដែលជាប់ទាក់ទង