សាហាវណាស់! ប្លន់យកទ្រព្យសម្បត្តិអស់ហេីយរួចសម្លាប់ទៀតនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យបានធ្វេីសកម្មភាពសម្លាប់ប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿងនឹងគ្រឿងអលង្ការមួយចំនួនរួចគេចខ្លួនបាត់ដោយសុវត្តិភាព ។កាលពីវេលាម៉ោង៦និង២០នាទី យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

មេីតាមបងស្រីម្នាក់ដែរត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានអោយដឹងថានៅមុនពេល កើតហេតុ កាលពីវេលា ម៉ោង១២ថ្ងៃត្រង់ រូបគាត់បានចេញ ពីបន្ទប់ ទៅធ្វើការ ដូចរាល់ដង ដោយជនរងគ្រោះ នៅក្នុងបន្ទប់ ជួលតែម្នាក់ឯង លុះដល់ម៉ោង ១៨-០០នាទី រូបគាត់ បានចេញ ពីធ្វើការនៅរោងចក្រ ពេលមកដល់ បន្ទប់វិញ ក៏ឃើញ បន្ទប់ចាក់សោរ ពីខាងក្រៅ នៅពេលនោះគាត់ក៏ មិនបាន ចាប់អារម្មណ៍ អ្វីដែរ ដោយ គិតស្មានថា ជនរងគ្រោះបានចេញ ទៅទិញ ឥវ៉ាន់ ពេលគាត់ មើលឃើញ ធុងទឹកកក នៅមុខបន្ទប់ អត់ចាក់សោរ រូបគាត់ ក៏មាន ការសង្ស័យ គាត់ក៏បានហៅ ប្អូន ជីដូន១ របស់គាត់ មកវាយ បំបែក សោរ បន្ទប់ ក៏ស្រាប់តែ ឃើញ ជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ ទើបរាយការណ៍មកសមត្ថកិច្ចតែម្តង។

ជនរងគ្រោះដែរត្រូវបានជនសង្ស័យសម្លាប់នេៈមានឈ្មោះ អ៊ុច យ៉េន ភេទស្រីអាយុ ៤៦ ឆ្នាំ មុខរបរជាអ្នកមើលការខុសត្រូវនៅបន្ទប់ជួល នឹងជាអ្នកលក់ចាប់ហួយ មានស្រុកកំណើត ភូមិ ថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ហេីយសម្ភាៈដែរបាត់បង់ ម៉ូតូ១គ្រឿង ម៉ាក់សង់C125សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC 7457 រួមទាំងកាតគ្រីម៉ូតូ និងប្រាក់ មួយចំនួន ថែមទាំងសៀវភៅ ដាក់ប្រាក់សន្សំនៅ ធនាគារ។ ចំណែកជនសង្ស័យមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីកោសល្យវិច័យឃេីញមាន
ស្នាមជាំនៅត្រង់ថ្គាមផ្នែកខាងស្តាំ។ហេីយក៏ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង