គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កឡើងរវាងម៉ូតូ និងរថយន្តបណ្តាលឱ្យរបួសធ្ងន់ម្នាក់

(កណ្តាល)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កឡើងរវាងម៉ូតូ និងរថយន្តបណ្តាលឱ្យរបួសធ្ងន់ម្នាក់ នាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩និង៥១នាទីយប់នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាក HONDA ADV C155 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IE-8145 បើកបរដោយឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ពាក់មួកសុវត្ថិភាព, រងរបួសធ្ងន់) បើកបរមានទិសដៅពីជើង ទៅត្បូងបាត់ដំបង-ភ្នំពេញ។

លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងវ៉ារថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-0094 នៅពីមុខ ក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-1719 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនពីកន្លែងកើតហេតុ) ដែលបើកបរមានទិសដៅពីត្បូង ទៅជើង(ភ្នំពេញ-បាត់ដំបង)។

ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរភ្នំពេញ។ ឯវត្ថុតាងទាំងពីរត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកពញាឮ ដើម្បីបន្តនីតិវិធី។

តាមការសន្និដ្ឋានរបស់ប៉ូលិស ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរវ៉ាជែងចូលចំណែកផ្លូវយានម្ខាងទៀតដែលមានទិសដៅផ្ទុយគ្នា៕

អត្ថបទដែលជាប់ទាក់ទង