សារមន្ទីរបីនៅសៀមរាបនឹងបើកទ្វារបម្រើភ្ញៀវទេសចរវិញ ចាប់ពីខែមិថុនានេះតទៅ !

អាជ្ញាធរជាតិអប្សរា បានប្រកាសឲ្យសាធារណជននិងអ្នកទេសចរដឹងថា សារមន្ទីរចំនួនបី របស់ខ្លួន នឹងបើកឲ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ ដោយ ឲ្យអ្នកទេសចរនិងសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។

សារមន្ទីរទំាងបីនោះមានសារមន្ទីរនរោត្តមសីហនុ អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរឡតានី។ ជាមួយប្រកាសបើកឲ្​យដំណើរការឡើងវិញនូវសារមន្ទីរទំាងបីខាងលើ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថាខ្លួននឹងអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការចម្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងតាមនៅតាមសារមន្ទីរទំាងបី នឹងអនុវត្តវិធានការវាស់តម្លៃ ប្រើប្រាស់អាកុល ឬជេលលាង​ដៃ ហើយស្នើដល់ភ្ញៀវជាតិអន្តរជាតិ និងបុគ្គលិកប្រចំាការពាក់ម៉ាស។

ការប្រកាសបើកឲ្យដំណើរការសារមន្ទីរនាខេត្តសៀមរាបនេះ ធ្វើឡើងក្រោយពេលដែលក្រសួងសុខាភិបាលបានអនុញ្ញាត​ឲ្យក្រសួង​វប្បធម៌និងវិចិត្រសិល្បៈបើកដំណើរការសារមន្ទីរ នានាទូទំាងប្រទេសឡើងវិញ កាលពីថ្ងៃទី១៩ឧសភាកន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង