ចិនប្រកាសគ្មានករណីឆ្លងកូវីដ ១៩ ថ្មីទូទាំងប្រទេសលើកដំបូងបំផុត នៅថ្ងៃទី ២៣ ឧសភានេះ

នាព្រឹកថ្ងៃសៅរ៍ ទី ២៣ ខែឧសភា ឆ្នាំ ២០២០នេះ ចិនបានប្រកាសគ្មានការរកឃើញករណីថ្មីកូវីដ ១៩ ជាលើកដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួនចាប់តាំងពីខែមករាកន្លងមក ហើយនេះក៏ជាពេលវេលាបន្ទាប់ពី ថ្នាក់ដឹកនាំគណបក្សកុំមុយនីសចិនបានប្រារព្ធពិធីអបអរសាទរការយកជ័យជំនះលើវីរុសនេះដែរ ។

គួរបញ្ជាក់ដែរថាវីរុសកូវីដ១៩បានចាប់ផ្តើមដំបូងក្នុងទីក្រុងវូហាន នៅចុងឆ្នាំ២០១៩ ប៉ុន្តែករណីឆ្លងហាក់បីដូចជាបានថយចុះបន្តិចម្តងៗ នៅកំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ ដោយសារតែមានវិធានការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព ។

មួយវិញទៀតក្នុងចំណោមប្រជាជនជាង១០០លាននាក់របស់ខ្លួន ចិនមានចំនួនអ្នកស្លាប់ដោយវីរុសនេះប្រមាណជា៤០០០នាក់តែប៉ុណ្ណោះ ដែលធ្វើ ឱ្យមានសំណួរថាតើទិន្នន័យដែលចិនបានផ្សព្វផ្សាយទៅកាន់អន្តរជាតិពិតប្រាកដក្នុងកម្រិតណា បើប្រៀបធៀបចំនួនអ្នកឆ្លង​ និង អ្នកស្លាប់ដ៏ច្រើនលើសលុប នៅក្នុងសហរដ្ឋអាមេរិក ។

ពីទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងខ្លាំងក្លាលើការចោទប្រកាន់ថាបានបិទបាំងព័ត៌មាននេះ ព្រោះខ្លួនតែងតែបានចែករំលែកព័ត៌មានជាមួយអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសផ្សេងៗបានទាន់ពេលវេលា និងប្រកបដោយភាពត្រឹមត្រូវជានិច្ច ៕

 

ប្រភព៖ CNA 

អត្ថបទដែលជាប់ទាក់ទង