មនុស្សចំនួនពីរនាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចណ៍រវាងម៉ូតូ និងរថយន្តធន់ធំដឹកទំនិញ ដែលពាក់ស្លាកលេខថៃ

(ប៉ៃលិន)៖ យ៉ាងហោចណាស់ ក៍មានមនុស្សចំនួនពីរនាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចណ៍រវាងម៉ូតូ និងរថយន្តធន់ធំដឹកទំនិញ ដែលពាក់ស្លាកលេខថៃ អ្នកបើកបរក៍ជាជនជាតិថៃដូចគ្នា។

ហេតុការណ៍នេះកើតឡើង ​កាលពី​វេលាម៉ោង​ ១៨:៣០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០ នៅតាមបណ្តោយ ផ្លូវជាតិលេខ ៥៩​ ចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន​ ។

​បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​ពីរមានឈ្មោះ៖ ០១-ឈ្មោះ បារាំង ភេទប្រុស មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-2420​ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និិង២-ឈ្មោះ អ៉ឹម ណែម ភេទប្រុស អាយុ ៥៣ឆ្នាំ បុខរបរ នគរបាលខេត្តប៉ៃលិន ជាអ្នក​រួម​ដំណើរ​ បានស្លាប់នៅនឹងកន្លែងកើតហេតុ​ ។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុង​ភូមិស្រែអន្ទាក់ ឃុំ/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ចំណែក ភាគីរថយន្តឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642 ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុបណ្ដាលមកពី អ្នកបើកបររថយន្ត​ហួស​ល្បឿន​កំណត់​។​

បច្ចុប្បន្ន​ជនបង្ក និងរថយន្តត្រូវបានឃាត់ និងរក្សាទុក នៅ​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង