គួរឱ្យអាណិតជាទីបំផុត! បែកធ្លាយរូបថតតារាចម្រៀងជើងចាស់ល្បីឈ្មោះលំដាប់កំពូលលោក ណូយ វ៉ាន់ណេត បែរជាធ្លាក់ខ្លួនក្លាយជាកម្មករសំណង់ឈររៀបឥដ្ឋ…..

(ភ្នំពេញ)៖ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលបែកធ្លាយរូបថតតារាចម្រៀងជើងចាស់ល្បីឈ្មោះលំដាប់កំពូលលោក ណូយ វ៉ាន់ណេត បែរជាធ្លាក់ខ្លួនក្លាយជាកម្មករសំណង់ឈររៀបឥដ្ឋ ក្នុងរាងកាយស្គមស្គាំងគួរឱ្យអាណិតជាទីបំផុតនៅក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតនេះ។

បើទោះបីជាមានសំនៀងល្អល្បីល្បាញលំដាប់ប្រទេសក្ដី ប៉ុន្តែនៅពេលដែលវ័យជ្រេបន្ដិចទៅ តារាចម្រៀងសំនៀងផ្អែមរូបនេះកម្រលេចមុខតាមឆាកប្រគំតន្រ្តីដូចតារាចម្រៀងវ័យក្មេងល្បីឈ្មោះថ្មោងថ្មីណាស់ស្រករក្រោយណាស់ ដែលនេះកាន់តែធ្វើឱ្យបណ្ដាអ្នកគាំទ្រមានការអាណិតអាសូរទ្វេដង។

ប៉ុន្តែ! ទោះបីជាយ៉ាងណាបើតាមការស្រាវជ្រាវរកប្រភពរូបភាពនៃការរៀបឥដ្ឋរបស់តារាចម្រៀងរូបនេះ គឺលោកគ្រាន់តែរៀបឥដ្ឋនៅផ្ទះលេងៗកំដរការអផ្សុកតែប៉ុណ្ណោះ ដោយបានបង្ហោះក្នុងគណនីហ្វេសប៊ុកអមដោយខ្លឹមសារថា ៖ «ជីវិតតែងតែជួបនូវរឿងល្អនិងរឿងអាក្រក់ អំពើល្អមិនចេះរលាយឡើយ។ សម័យកូវីដ-១៩ អត់មានច្រៀង ធ្វើការខ្លះបានប្រាក់ចិញ្ចឹមកូនព្រមទាំងចៅៗនៅតូច»។

ទោះបីជាយ៉ាងណា! យោងតាមប្រភពស្និទ្ធស្នាលពីអ្នកសិល្បៈដូចគ្នាបានបញ្ជាក់ថា៖ ដ្បិតថាលោក ណូយ វ៉ាន់ណេត ​មានវ័យជ្រេបន្ដិចមិនសូវសម្បូរការងារតាមឆាកតន្រ្តី ប៉ុន្តែលោកក៏នៅមានរថយន្ត មានផ្ទះ មានដី រស់នៅក្នុងជីវភាពប្រសើរមួយមិនទាន់ធ្លាក់ខ្លួនក្លាយជាកម្មករសំណង់ដូចពាក្យចចាមអារ៉ាមនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង