នៅពេលបន្តិចទៀតនេះ! កប៉ាល់ទេសចរណ៍កម្សាន្ត Holland America’s MS Westerdam នឹងចូលចតនៅកំពង់ផែព្រះសីហនុ

(ព្រះសីហនុ)៖ មន្រ្តីម្នាក់នៃកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានអះអាងថា កប៉ាល់ទេសចរណ៍ MS Westerdamបានមកដល់កៀកនឹងកំពង់ផែក្រុងព្រះសីហនុ(មើលឃើញ)កំពុងទាក់ទងចូលតាមវិទ្យុទាក់ទង (អាកូម)។
កប៉ាល់នឹងចូលចតនៅព្រឹកថ្ងៃទី១៣កុម្ភៈនេះ អំឡុងម៉ោង៧ជាង។ កប៉ាល់ឈ្មោះHolland America’s MS Westerdam មានដឹកទេសចរចំនួន ១.៤៥៥នាក់ និងអ្នកបម្រើការលើនាវា៨០២នាក់ ត្រូវបានប្រទេសយ៉ាងតិចចំនួន៣បដិសេធមិនឲ្យចូល ព្រោះខ្លាចអាជំងឹកូរូណាឬ Covid-19 តែត្រូវរដ្ឋាភិបាលប្រទេសយើងអនុញ្ញាតឲ្យចូលចតដោយឈរលើមូលដ្ឋានមនុស្សធម៌៕

អត្ថបទដែលជាប់ទាក់ទង