ករណីអគ្គីភយ័បណ្តាលឲ្យ ឆេះផ្ទះអស់ចំនួន០១គ្រួសារ មាន៣ខ្នងធ្វើអំពីឈើ ខាងលើ ខាងក្រោមថ្ម ឆេះអស់ទាំងស្រុងនិងរាលដាលឆេះផ្ទះជាប់គ្នា២បន្ថែមទៀត

(កណ្ដាល)៖ មានករណីអគ្គីភយ័បណ្តាលឲ្យ ឆេះផ្ទះអស់ចំនួន០១គ្រួសារ មាន៣ខ្នងធ្វើអំពីឈើ ខាងលើ ខាងក្រោមថ្ម ឆេះអស់ទាំងស្រុងនិងរាលដាលឆេះផ្ទះជាប់គ្នា២បន្ថែមទៀត ប៉ុន្តែកម្លាំងអន្តរាគមន៍យើងបានពន្លត់ទាន់គ្រាន់តែឆេះរោលជញ្ជាំងបន្តិចបន្តួច ករណីនេះកើតឡើងថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ ម៉ោង ៨/៣០នាទីព្រឹកនៅភូមិអរិយក្សត្រឃុំអរិយក្សត្រស្រុកល្វាឯមខេត្តកណ្តាល។

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖ម្ចាស់ផ្ទះឈ្មោះ ស៊ឹម សន ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិ ខ្មែរ និងប្រពន្ធឈ្មោះ រី សារឹម អាយុ ៥៥ឆ្នាំទីលំនៅ សព្វថ្ងៃ ភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរ កសិករ។

ហើយផ្ទះដែលឆេះមានទទឹង ៧ម៉ែត្រ បណ្តោយ ១៨ម៉ែត្រ ប្រក់ក្បឿង ជព្ជាំងក្តាក្រោមថ្ម កំពស់៧,៣០ម៉ែត្របណ្តាលខូចជាន់លើឈើទាំងស្រុង ហើយជាន់ក្រោមថ្មឆេះខូតខាតអស់និងឆេះប្រាក់ដុល្លា ៥០០០$
ប្រាក់រៀល៨០០០០០០៛ ,មាស ៥ដំឡឹង ,ម៉ូតូ ម៉ាក់សង់ ០២គ្រឿង និងឯកសារផ្ទាល់ខ្លួន ជាច្រើន រួមសម្ភារៈមួយចំនួនទៀតនៅក្នុងផ្ទះ។

ប្រភពបានបន្តទៀតថា មូលហេតុ នាំឲឆេះដោយឆ្លងចរន្ត័អគ្គីសនី (ផ្ទុះសេខ្សែភ្លើង )នៅខាងលើផ្ទះឆេះមុនដូចនេះអគ្គីភយ័ ដែល ឆេះអាចមកពីការឆ្លងចរន្តអគ្គីសនីឆេះតែម្តង។

ដោយមានការដឹកនាំពី លោកវរៈសេនីយ៍ឯក ហេង សុផល អធិការដឹកនាំកម្លាំងផ្ទាល់មានការចូលដោយលោកអធិការង និងកម្លាំង នគរបាលអជ្ញាធរ ប្រជាពលរដ្ឋ ផងនោះ ។ ហើយប្រើប្រាស់ រថយន្ត ពន្លត់អគ្គីភ័យ០២ គ្រឿង អស់ ទឹក ០៨ឡាន រហូតដល់ម៉ោង៩,៤៥ទើបរលត់ទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង