ល្អណាស់! ពលរដ្ឋខ្មែរទាំងអស់នៅម៉ាឡេស៊ីអាចវិលត្រឡប់មកប្រទេសកំណើតវិញ ឱ្យតែធ្វើតាម ២ ចំណុចនេះ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជូនដំណឹងដល់បងប្អូនពលករ ពលការនី សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅសិក្សានៅធ្វើការនៅប្រទេសម៉ាឡេស៊ីដែលមានបំណង ចង់ធ្វើត្រឡប់ទៅកម្ពុជាត្រូវអនុវត្តតាមការណែនាំ ២ ចំណុចសំខាន់ៗ ។

វិធានការទាំង ២ ចំណុចនោះរួមមាន៖

១. គ្រប់អ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា គឺតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលម៉ាឡេស៊ី​ ក្នុងរយៈពេល ៧២ ម៉ោង ។

២. អ្នកធ្វើដំណើរទាំងអស់ទាំងជនជាតិខ្មែរ និង ជនបរទេសដែលចូលមកប្រទេសកម្ពុជាត្រូវបញ្ជូនទៅមណ្ឌលរងចាំដើម្បីបញ្ជាក់រកមេរោគកូវីដ១៩ និង រងចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ ៕

សម្រាប់ព័ត៌មានលម្អិតសូមអានក្នុងសេចក្តីជូនដំណឹងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង