លោកប្រធានាធិបតីស៊ី ជីនភីង បានសន្យារឹតចំណងការទូត ឲ្យកាន់តែខ្លាំងថែមទៀតជាមួយបណ្តាប្រទេសអាហ្វ្រិក……..

(អន្តរជាតិ)៖ ថ្លែងទៅកាន់កិច្ចប្រជុំនៃអង្គការសុខភាពពិភពលោកកាលពីដើមសប្តាហ៍នេះ លោកប្រធានាធិបតីស៊ី ជីនភីង បានសន្យារឹតចំណងការទូត ឲ្យកាន់តែខ្លាំងថែមទៀតជាមួយបណ្តាប្រទេសអាហ្វ្រិក ក្នុងពេលដែលទីក្រុងប៉េកាំង កំពុងតែមានបញ្ហាប្រឈមខ្លាំងជាមួយបណ្តាប្រទេសលោកខាងលិច។

ដោយធ្លាប់មានប្រពៃណីជាប្រទេស ដែលផ្តល់ជំនួយដ៏ធំដល់បណ្តាប្រទេសអាហ្វ្រិក លោកស៊ី បានសន្យាផ្តល់ជំនួយ២ពាន់លានដុល្លា ទៅដល់អង្គការសុខភាពពិភពលោកសម្រាប់រយៈពេល២ឆ្នាំ និងដើម្បីជួយស្តារសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឈ ដែលរងគ្រោះដោយសារជំងឺ COVID-19។

លោកស៊ី ជីនភីង បានរំលឹកឡើងវិញអំពីចំណងទាក់ទងដ៏យូរអង្វែង រវាងចិនជាមួយប្រទេសអាហ្វ្រិក ដែលមានប្រជាជនប្រមាណ២០០លាននាក់អស់រយៈពេល៧០ឆ្នាំមកហើយ។

លោកស៊ី បានសន្យាកសាងមន្ទីរពេទ្យចំនួន៣០ក្នុងទ្វីបអាហ្វ្រិក បង្កើតប្រពន្ធ័សុខាភិបាលមួយរឹងមាំ និងផ្តល់វ៉ាកសាងមកដល់ទីនេះភ្លាមនៅពេលណាអ្នកស្រាវជ្រាវរកឃើញ។

មកដល់ពេលនេះបើទោះបីជា មិនមានមេដឹកនាំនៃប្រទេសអាហ្វ្រិកណាមួយរិះគន់ចិន ចំពោះការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺ COVID-19 ក៏ដោយ ប៉ុន្តែក្រុមមេដឹកនាំប្រទេសអាហ្វ្រិក បានគាំទ្រពង្រាងដំណោះស្រាយរបស់បណ្ដាប្រទេសអឺរ៉ុប ដើម្បីឲ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។

លោកស៊ី បានស្វាគមន៍សំណើរនេះ ប៉ុន្តែអាចដំណើរការទៅបានលុះត្រាតែ ពិភពលោកគ្រប់គ្រងការឆ្លងជំងឺនេះឲ្យបានជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង