រដ្ឋមន្ត្រីក្រសួងអប់រំ បន្តអំពាវនាវអោយពលរដ្ឋរក្សាគម្លាតសង្គម និងពង្រឹងវិធាន​ការទប់ស្កាត់​ប្រឆាំងជំងឺកូវីដ១៩!

ឯកឧត្តម ហង្ស ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំ អោយប្រជាពលរដ្ឋ បន្តរក្សា​គម្លាតសង្គម និងពង្រឹងវិធានការទប់ស្កាត់ ប្រឆាំងជំងឺកូវីដ១៩ ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបថនៃការរស់នៅ ឲ្យស្របទៅតាមភាពធម្មតាបែបគន្លងថ្មី ដូចជាអនាម័យដៃស្អាត ពាក់ម៉ាស់ និងវាស់កម្តៅ ដើម្បីរក្សាសុខភាពអោយបានល្អប្រសើរ។ លោករដ្ឋមន្ត្រី បានឲ្យដឹងថា ក្រសួងពុំទាន់អនុញ្ញាតិ អោយមានការប្រមូលផ្តុំកីឡាករ និងបើកដំណើរការក្លឹបហាត់ប្រាណ ឡើងវិញនោះទេ ដោយត្រូវរងចាំការប្រកាសជាផ្លូវការណ៍របស់រាជរដ្ឋាភិបាល ស្តីពីការអោយដំណើរការការងារជាប្រក្រតីឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង