ក្រសួងសុខាភិបាលកម្ពុជា បានអនុញ្ញាតឲ្យជនបរទេសមកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលកម្ពុជាបានវិញ!

ក្រសួងសុខាភិបាលកម្ពុជា បានអនុញ្ញាតឲ្យជនបរទេសមកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលកម្ពុជាបានវិញ។ ការអនុញ្ញាតរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃនេះ គឺក្រោយពេលដែលកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ អស់រយៈពេលច្រើនសប្តាហ៍ ហើយអ្នកជំងឺដែលរកឃើញ១២២នាក់ ក៍បានជាសះស្បើយអស់ដែរ។

កម្ពុជាបានហាមមិនឲ្យជនបរទេសមកពីប្រទេសខាងលើនេះ ចូលមកកម្ពុជា កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីទប់ស្កាត់​ការរីករាល់ជំងឺកូវីដ១៩​នៅកម្ពុជា។ ទោះយ៉ាងណានៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជនបរទេសមកពីបណ្តាលប្រទេសខាងលើ ឬជនជាតិខែ្មរ ដែលបានធ្វើដំណើរមកដល់កម្ពុជាគឺតម្រូវឲ្យមានលិខិតបញ្ជាក់​សុខភាពថា​គ្មានជំងឺកូងឺកូវីដ១៩ ពីប្រទេសសាម៉ី រយៈពេល៧២ម៉ោង។ ចំណែកជនបរទេសត្រូវប្រាក់ធានារ៉ាប់រងសុខភាពមានតម្លៃ៥ម៉ឺនដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង