កុមារា២នាក់បងប្អូនបានលង់ទឹកស្រះជម្រៅ៣ម៉ែត្រស្លាប់ ខណៈពេលដែលទៅរាវរកខ្ចៅជាមួយម្តាយ

(កណ្តាល) ៖ កុមារា២នាក់បងប្អូនបានលង់ទឹកស្រះជម្រៅ៣ម៉ែត្រស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទីទី១៩ឧសភាឆ្នាំ២០២០វេលាម៉ោង៣រសៀលនៅចំណុចអូរកែ ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ខណៈពេលដែលទៅរាវរកខ្ចៅជាមួយម្តាយ ។

ប៉ូលិសនិយាយថា កុមារា២នាក់ដែលលង់ទឹកស្លាប់រួមមាន ១-ឈ្មោះ ភា ដូណា ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ(បងស្លាប់)និង២-ឈ្មោះ ភា តុលា ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ(ប្អូនស្លាប់)។
មានឪពុកឈ្មោះ កាង សុភា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនិង ម្តាយឈ្មោះ ថា រតនា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ទីលំនៅភូមិឃុំកើតហេតុ។

ប៉ូលិសបន្តថា នៅថ្ងៃទី១៩ឧសភាឆ្នាំ២០២០វេលាម៉ោង២និង៣០នាទីរសៀលជនរងគ្រោះពីរបងប្អូន បានទៅរកខ្ចៅ ជាមួយម្តាយឈ្មោះ ថា រតនា នៅចំណុចអូរកែ។ ពេលទៅដល់ឈ្មោះថា រតនា បានចុះក្នុងទឹករាវរកខ្ចៅហើយ ជនរងគ្រោះទាំងពីរនាក់ក៏ចុះក្នុងទឹកជួយរាវខ្ចៅជាមួយម្តាយដែរ ។ដោយឃ្លាតពីគ្នាចម្ងាយ ៥ម៉ែត្រ។ដល់វេលាម៉ោង៣រសៀល ថ្ងៃដដែល ឈ្មោះថា រតនា បានក្រឡែករកមើលជនរងគ្រោះ ស្រាប់តែបាត់ជនរងគ្រោះទាំងពីរនាក់ ។

ពេលនោះឈ្មោះ ថា រតនា គិតថាកូនខ្លួនប្រហែលលង់ទឹក ទើបហៅបងប្អូននិងក្រុមគ្រួសារ ជួយរាវរកជនរងគ្រោះ។ដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែល ទើបរាវរកឃើញជនរងគ្រោះទាំងពីរនាក់នៅក្នុងទឹកអូរ ចម្ងាយ៦ម៉ែត្រពីច្រាំង និងមានជម្រៅ៣ម៉ែត្រ ហើយស្រង់ជនរងគ្រោះទាំងពីរនាក់ យកមកដាក់លើដីជួយធ្វើចលនា តែជនរងគ្រោះទាំងពីរនាក់បានបាត់បង់ជីវិតទៅហើយ ទើបក្រុមគ្រួសារដឹកសាកសពជនរងគ្រោះ ត្រឡប់មកផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ព្រះប្រសប់។

បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេភូមិគ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយហ្មត់ចត់សាកសពមានសភាពប៉ោងពោះហូរទឹកចេញតាមមាត់និងច្រមុះ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ គឺពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ក្រោយពេលពិនិត្យរួចបានប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង