ចប់ហើយ! រថយន្ត Rollroyce របស់លោកឧកញ្ញ៉ា ឌួង ឆាយ ត្រូវបានរថយន្តកាមរី បើកបុកពេញទំហឹង ហើយម្ចាស់រថយន្តបាន….

ភ្នំពេញ ៖ រថយន្តស៊េរីទំនើប រ៉រ៉ូយ របស់លោកឧកញ្ញ៉ា ឌួង ឆាយ បានរងការខូចខាតទ្វាខាងស្ដាំ បន្ទាប់ពីត្រូវបាន រថយន្ត កាមរីហាយប្រ៊ីត បើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១និង២០នាទីយប់ រំលងអធ្រាត្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈានចូលថ្ងៃព្រហស្បតិ៏ ទី១៣ ខែកុម្ពះ ឆ្នាំ២០២០ ត្រង់ចំណុចស្តុបBS

តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រថយន្តកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AY.1549 និងរថយន្តរ៉រ៉ូយ ពណ៌ស គ្មានស្លាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លេខ បើកបរដោយឧកញ៉ា ឌួង ឆាយ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តកាមរី ហាយប្រ៊ីត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើកដោយបុរសម្នាក់ និងរួមដំណើរ ស្រីប្រុស៤នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចមកកើតយ៉ាងលឿន

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើប រ៉រ៉ូយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងមកត្បូងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្ត រ៉រ៉ូយកំពិតទ្វារខាងស្តាំ យ៉ាងដំណំ ចំណែកឯរថយន្ត ហាយប្រ៊ីតរងការខូចខាតផ្នែកខាងមុខកំពិតបន្តិចបន្តួច តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រឡែកទៅមើលកន្លែងកើតហេតុ គឺមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយគេឃើញម្ចាស់រថយន្តម៉ាក កាមរីហាយប្រ៊ីត បានលុតចង្គុងសំពះសុំទោសលោកឧកញ្ញ៉ា ឌួង ឆាយ ដើម្បីឲ្យអធ្យាស្រ័យ

តែលោកឧកញ្ញ៉ា មិនបានលើកលេងឲ្យនោះទេ ដោយសារតែម្ចាស់រថយន្តកាមរីហាយប្រ៊ីត បើកបរព្រហើនពេក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៏ ក្រុងមកវាស់វែងយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង