ប្រជាពលរដ្ឋខ្មែរទាំង ២ ភេទ ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ អាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ

ប្រជាពលរដ្ឋខ្មែរទាំង ២ ភេទ ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ អាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ ។ យ៉ាងណាមិញ ដើម្បីអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះបាន ពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ត្រូវភ្ជាប់ជាមួយលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌដែលខ្លួនតាំងទីលំនៅអចិន្ត្រៃយ៍ ។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ។

ឯកសារទាំងនោះរួមមាន៖ 

១. សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត

២. សៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ ជនបរទេសត្រូវមានព្រះរាជក្រឹត្យ​ចូលសញ្ជាតិខ្មែរ និង សាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលថាជននោះកើតពីឪពុកឬម្តាយ ដែលមានសញ្ជាតិខ្មែរ ឬ ព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់សញ្ជាតិខ្មែរ ឬ ឯកសារភស្តុតាងជាផ្លូវការដែលបញ្ជាក់ថាសាមីជនកើតមកពីឪពុកម្តាយដែលមានសញ្ជាតិខ្មែរ ។

សូមបញ្ជាក់ដែរថា សាមីខ្លួនត្រូវបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតែម្តងគត់ លើកលែងអស់សុពលភាព ឬបាត់ ឬខូច ៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

អត្ថបទដែលជាប់ទាក់ទង