ឥឡូវនេះ! អាជ្ញាធរខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យប្រភេទរថយន្តដឹកធ្ងន់ រថយន្តដឹកដី បន្តបើកបរឡើងចុះចំណោតនោះទៀតឡើយ

ដោយសារតែ រថយន្តដឹកធ្ងន់ ដូចជារថយន្តដឹកដីជាដើម តែងតែមានបញ្ហាគ្រោះថ្នាក់នៅពេលឡើងចុះចំណោតត្រង់ចំណុចអូរពីរ ចន្លោះសង្កាត់លេខ១ និង សង្កាត់លេខ៤ នោះ ឥឡូវនេះ អាជ្ញាធរខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យប្រភេទរថយន្តដឹកធ្ងន់ រថយន្តដឹកដី បន្តបើកបរឡើងចុះចំណោតនោះទៀតឡើយ ។

បើយោងតាមទំព័រហ្វេសប៊ុកមួយមានឈ្មោះ« ប្រជាជនខេត្តព្រះសីហនុ»បានបង្ហោះរូបភាព និង សរសេរថា មិនអនុញ្ញាតឱ្យប្រភេទរថយន្ដដឹកធ្ងន់ រថយន្ដដឹកដី បន្ដបើកបរឡើងចុះចំណោត ត្រង់ចំណុចពីអូរពីរ ក្នុងចន្លោះសង្កាត់លេខ១ និង សង្កាត់លេខ៤ តទៅទៀតឡើយ ដើម្បីបង្ការ និង ទប់ស្កាត់ការបង្ករគ្រោះថ្នាក់ណាមួយ ដែលមើលមិនឃើញ ។

រដ្ឋបាលក្រុងនឹងរឹតបន្ដឹងការធ្វើចរាចរណ៍ត្រង់ចំណុចនេះ ។ សូមចូលរួមគោរព និង អនុវត្ត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង