ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាកម្មវិធីបង្រៀននឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ…..

យោងតាមសេចក្ដីប្រកាសផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ (UNESCO) ក្រសួងនឹងធ្វើការផ្សព្វផ្សាយស្ដីពីវីដេអូបង្រៀនសម្រាប់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត និងកម្មវិធីអក្ខរកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយកម្មវិធីបង្រៀននេះនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ តាមបណ្ដាញ Facebook Youtube និងវេទិកាសិក្សាតាមអេឡិចត្រូនិកផ្លូវការរបស់ក្រសួងផ្ទាល់តែម្ដង។

សេចក្ដីប្រកាសនេះ ចាត់ទុកជាការជូនដំណឹងដល់អាណាព្យាបាលក៏ដូចជាសិស្សានុសិស្សឱ្យត្រៀមខ្លួនក្នុងការទទួលយកបទពិសោធន៍នៃការផ្ទេរចំណេះដឹងបែបបច្ចេកវិទ្យាថ្មីដើម្បីសម្របទៅនឹងស្ថានការណ៍ដែលមេរោគ កូវីដ-១៩ កំពុងរាតត្បាតនេះ៕

អត្ថបទដែលជាប់ទាក់ទង