ខឹងអតីតប្រពន្ធវាយកូន ប្ដីយកកាំភ្លើងបាញ់ បណ្ដាលឲ្យរបួសធ្ងន់ ត្រូវសមត្ថកិច្ចតាមប្របួចជាប់ ទាំងបក្ខពួក២នាក់ទៀតជាមុខសញ្ញាលួចម៉ូតូ

ខេត្តតាកែវ៖ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១០ និង ២០០នាទី កម្លាំងជំនាញបានធ្វើការបង្ក្រាបមុខសញ្ញាម្នាក់ ដកហូតបានកាំភ្លើងខ្លីម៉ាកK59 ១ដើម ម៉ូតូ០២គ្រឿង និងសម្ភារ:មួយចំនួន ត្រង់ចំណុចមុខបន្ទាយង៧០ ស្ថិតសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០កន្លងមក ជនសង្ស័យឈ្មោះ ផូ ថុន ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិឈើលំ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានយកកាំភ្លើងបាញ់ទៅលើ ជនរងគ្រោះឈ្មោះ កង នី ភេទស្រី អាយុ ៣៥ ឆ្នាំ ត្រង់ចំណុចភូមិត្រពាំងព្រេច ឃុំត្រពាំងក្រសាំង ស្រុកបាទី​ បណ្ដាលឲ្យរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ ទំនាស់ពាក្យសំដី(ជនសង្ស័យជាអតីតប្តី ដែលបានលែងលះគ្នាយូហើយ របស់ជនរងគ្រោះខឹងជនរងគ្រោះវាយកូន)។

ក្រោយមកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបក្ខពួកចំនួន២នាក់ទៀតឈ្មោះ ហុន រិទ្ធី ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិបឹងក្អែក ឃុំពានមានជ័យ ស្រុកពាមរ៏ក ខេត្តព្រៃវែង និង ឈ្មោះ រីម រ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (អ្នកទាំង២មុខសញ្ញាលួចម៉ូតូ) ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង