តួអង្គសំខាន់មួយរូបក្នុងខ្សែភាពយន្តរឿង «Twilight» Gregory Tyree Boyce ត្រូវបានប្រទះឃើញស្លាប់នៅក្នុងខុនដូជាមួយមិត្តស្រី

តួអង្គសំខាន់មួយរូបក្នុងខ្សែភាពយន្តរឿង «Twilight» Gregory Tyree Boyce ត្រូវបានប្រទះឃើញស្លាប់នៅក្នុងខុនដូជាមួយមិត្តស្រី Natalie Adepoju នៅរដ្ឋ Las Vegas ។

Boyce និង មិត្តស្រី

ការបញ្ជាក់នេះ ត្រូវបានមន្ទីរពិសោធន៍វេជ្ជសាស្ត្រ Las Vegas បង្ហាញឲ្យដឹងថា Boyce និង មិត្តស្រីបានស្លាប់តាំងពីថ្ងៃទី ១៣ ខែឧសភា កន្លងទៅមកម្ល៉េះ ។

Boyce និងមិត្តស្រី

តាមប្រភពខាងលើ បានប្រាប់ TMZ ថា នៅកន្លែងកើតហេតុនោះ ត្រូវគេបានរកឃើញម្សៅម្យ៉ាងពណ៌ស ដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយខាងអាជ្ញាធរ ក៏មិនទាន់បានបញ្ជាក់ប្រាប់នោះទេ ។ ចំនុចនេះដែរ បានធ្វើឲ្យមហាជនបានសង្ស័យថា ម្សៅពណ៌សនោះអាចជាគ្រឿងញៀន ។

Boyce ក្នុងឈុតរឿង «Twilight»

គួរបញ្ជាក់ដែរថា តាមការចុះផ្សាយ E! News សពរបស់ Boyce និង មិត្តស្រីត្រូវបានរកឃើញ បន្ទាប់ពីបងប្អូនជីដូនមួយរបស់ Boyce បានឃើញឡានរបស់គេនៅផ្ទះតែមិនឃើញមនុស្ស ទើបបារម្ភ និង ទៅរកគេនៅឯខុនដូ ក្នុងរដ្ឋ Las Vegas ក៏ប្រទះឃើញសពតែម្តង ៕

Boyce និងតួឯងស្រីរឿង «Twilight»

អត្ថបទដែលជាប់ទាក់ទង