ក្រសួងសុខាភិបាលថាការចុះផ្សាយរបស់វៀតណាមប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា ព្រោះការពិតវៀតណាមនោះឆ្លងកូវីដ19 លើទឹកដីរបស់ខ្លួនទេ

នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការច្រានចោលទាំងស្រុងករណីបុរសជនជាតិវៀតណាមមានវិជ្ជមានវីរុសកូវីដ ១៩ ចេញពីកម្ពុជា ។

ការច្រានចោលនេះធ្វើឡើងក្រោយពីសារព័ត៌មានធំមួយរបស់វៀតណាម Vietnam News ចុះផ្សាយថ្ងៃទី១៦ ឧសភា ២០២០ ស្ដីពីជនជាតិវៀតណាមម្នាក់ចេញពីកម្ពុជាថាមានផ្ទុកវីរុសកូវីដ ១៩ ។

ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងក្រុមការងារចត្តាឡីស័កនៃមន្ទីរសុខាភិបាល និងអាជ្ញាធរនៃខេត្តសៀមរាប បានរុករកស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុត និងជាបន្ទាន់ តែមិនមានឈ្មោះជនជាតិវៀតណាមដូចការចុះផ្សយរបស់កាសែតវៀតណាមនៅខេត្តសៀមរាបនោះទេ ហើយការលើកឡើងថាជនជាតិវៀតណាមរស់នៅខេត្តសៀមរាបហើយមានវីរុសកូវីដ ១៩ នោះក៏មិនមែនជាការពិតដែរ ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងបានសង្កត់ធ្ងន់ថា៖ «ដោយសារមិនមានឈ្មោះបុគ្គលនោះនៅកម្ពុជាដូចមានការលើកឡើង ការឆ្លងវីរុសកូវីដ១៩ របស់បុគ្គលជនជាតិវៀតណាមរូបនេះ គឺកើតឡើងនៅលើប្រទេសវៀតណាមតែម្ដង» ។

ក្រសួងសូមអំពាវនាវដល់ភាគីវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍នយ័តកម្មអន្តរជាតិលើករណីឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែលជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ៕

សូមមើលសេចក្ដីលម្អិតដូចខាងក្រោមនេះ ៖

អត្ថបទដែលជាប់ទាក់ទង