ប្រជាជន​រស់​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ហាក់​ភ្លេច​ខ្លួន ភ្លេច​គិត​ពី​សារៈសំខាន់​នៃ​ការ​រក្សា​គម្លាត​សង្គម ក្រោយ​ផ្សារ​ទំនើប​ក្នុង​ក្រុង​របស់​ខ្លួន ទើប​តែ​បើក​ដំណើរការ​ឡើង​វិញ​ជា​លើក​ដំបូង

ថ្មីៗ​នេះ ប្រជាជន​រស់​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ហាក់​ភ្លេច​ខ្លួន ភ្លេច​គិត​ពី​សារៈសំខាន់​នៃ​ការ​រក្សា​គម្លាត​សង្គម ក្រោយ​ផ្សារ​ទំនើប​ក្នុង​ក្រុង​របស់​ខ្លួន ទើប​តែ​បើក​ដំណើរការ​ឡើង​វិញ​ជា​លើក​ដំបូង នៅ​ថ្ងៃ​អាទិត្យ ទី១៧ ខែ​ឧសភា​កន្លង​ទៅ​នេះ ។

តាម​រយៈ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter បាន​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ខ្លាច​នៃ​មនុស្ស​កកកុញ​ជា​ច្រើន បាន​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ទិញ​ទំនិញ នៅ​ផ្សារ​ទំនើប ដោយ​គ្មាន​អនុវត្ត​វិធានការ​រក្សា​គម្លាត​សង្គម​អ្វី​នោះ​ឡើយ ។

ទិដ្ឋភាព​ទាំង​នេះ ពិត​ជា​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ថៃ មាន​ការ​តក់​ស្លុត​ជា​ខ្លាំង ចំពោះ​ការ​ភ្លេច​ពី​ការ​រក្សា​សុវត្ថិភាព​របស់​ខ្លួន​នេះ ហាក់​មិន​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​រលក​ទី ២ នៃ​វីរុស​កូវិដ១៩​ឡើយ ។ ប្រសិន​បើ​សកម្មភាព​បែប​នេះ​នៅ​បន្ត វីរុស​កូវិដ១៩ នឹង​មិន​រលាយ​សាបសូន្យ​នោះ​ឡើយ ៕

 

ប្រភព៖ WorldOfBuzz

 

អត្ថបទដែលជាប់ទាក់ទង