ទុក្ខលើទុក្ខ! កូវីដ ១៩ មិនទាន់ស្បើយផង ពេលនេះឥណ្ឌាជួបព្យុះកំបុតត្បូង បង្ខំឲ្យជម្លៀសពលរដ្ឋរាប់ពាន់នាក់…….

តាម​មន្ត្រី​ក្នុង​តំបន់ បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ ទី ១៨ ខែ​ឧសភា​នេះ​ថា ប្រទេស​ឥណ្ឌាបាន​ចាប់ផ្ដើម​ជម្លៀស​អ្នក​ភូមិ​រាប់​ពាន់​នាក់​របស់​ខ្លួន និង ​ផ្អាក​ដំណើរការ​កំពង់ផែ មុន​ពេល​ព្យុះ​កំបុតត្បូង​មួយ​រំពឹង​ទុក​ថា នឹង​បោកបក់​វាយ​ប្រហារ​តំបន់​ឈូង​សមុទ្រ​ខាងកើត​របស់​ខ្លួន​នៅ​ក្នុង​សប្ដាហ៍​នេះ ។

ព្យុះ​កំបុត​ត្បូង​នេះ រំពឹង​ទុក​ថា នឹង​មក​ដល់​តំបន់​ខាង​លើ​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ប្រទេស​ឥណ្ឌា​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ដ៏​យូរ​ក្នុង​ប្រទេស​របស់​ខ្លួន ក្នុង​ការ​បញ្ចៀស​ការ​ឆ្លង​កូវីដ១៩ ដែល​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន ៩៦ ១៦៩ នាក់ និង​សម្លាប់​មនុស្ស ៣ ០២៩ នាក់​នោះ ។

ភ្លាមៗ ខាង​រដ្ឋ Odisha និង West Bengal បាន​បញ្ជូន​ក្រុម​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ខ្លួន ទៅ​ជម្លៀស​ពលរដ្ឋ​ច្រើន​គ្រួសារ​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ទៅ​កាន់ជំរំ​មាន​សុវត្ថិភាព​ពី​ព្យុះ​កំបុត​ត្បូង Amphan មួយ​នេះ ។

បើ​តាម​សម្ដី​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​ថា «ពួក​យើង​បាន​ជម្លៀស​ប្រជាជន​ពី​តំបន់​មាន​រយៈកម្ពស់​ទាប រួម​ទាំង​ការពារ​ពួកគេ​ពី​វីរុស​កូរ៉ូណា​ផង​ដែរ » ៕

ប្រភព៖ straitstimes

អត្ថបទដែលជាប់ទាក់ទង