ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាមចំនួន ៦០០ធុង ម៉ាស់ចំនួន ១០,០០០ និងកែវទឹកចំនួន ១០០ ពីលោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម៉្លូ អ៉ីមផត អិចផត និងលោកស្រី

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាមចំនួន ៦០០ធុង ម៉ាស់ចំនួន ១០,០០០ និងកែវទឹកចំនួន ១០០ ពីលោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម៉្លូ អ៉ីមផត អិចផត និងលោកស្រី ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុន អ៊ាម្លូ ដែលបាននាំយកអំណោយមានដូចជា ធុងសំរាម ម៉ាស់ កែវទឹក ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ទុកដាក់សំរាមនៅតាមទីធ្លាសាធារណ:ឱ្យមានសណ្តាប់ធ្នាប់ អនាម័យ និងវិធានការបង្ការ ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ យកមកដាក់ក្នុងធុងសំរាម ពិសេសទៀតត្រូវចូលរួមថែរក្សាធុងសំរាមទាំងនេះទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ។

លោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម្លូ បានមានប្រសាសន៍ថា ដោយមើលឃើញខេត្តព្រះសីហនុកំពុងមមាញឹកក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ លូបង្ហូរទឹក ដោយមានការដឹកនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តហើយនេះជាការចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាមនៅមានការពង្រាយនៅតាមទីសាធារណ: ទើបលោកបានបរិច្ចាគជាធុងសំរាមចំនួន ៦០០ ម៉ាស់ កែវទឹក ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ។ និងសូមអំពាវនាវដល់សប្បុរសជនទាំងឡាយ ចូលរួមទាំងអស់គ្នាដើម្បីអភិវឌ្ឍន៍ថែរក្សាបរិស្ថាន ក្រុងព្រះសីហនុមានភាពស្រស់ស្អាត និងទាក់ទាញជាងមុនបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង