ជួបអ្នកស្គាល់គ្នាក្នុងបារចតុមុខ រាក់ទាក់គ្នាផឹកបាន១កែវ ស្ត្រីមួយក្រុមជាមនស្សស្រីស្រលាញ់ស្រី ហៅចេញក្រៅ ព្រួតវាយហេីមមុខ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ចូលបារផឹកស៊ីជាមួយប្ដី លុះពេលផឹកស្រវឹងស្រឿងៗក៏អោយប្ដីទៅមុន ហេីយគិតលុយចេញមកតាមក្រោយ ក៏ជួបស្ត្រីម្នាក់ទៀតដែលធ្លាប់ស្គាល់គ្នាពីមុនមក រាក់ទាក់គ្នាផឹកបាន១កែវ ស្រាប់តែស្ត្រី៣-៤នាក់ទៀត ចោទប្រកាន់ថាលួចខ្សែក ហេីយចេញមកព្រួតវាយបណ្ដាលឱ្យរងរបួសហេីមមុខហេីមមាត់ ផ្អើលពេញផ្លូវ ហេតុការណ៍ហិង្សាបង្ករបួសស្នាមនេះបានកេីតឡេីងកាលពីវេលាម៉ោង០១:៣០នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅតាមផ្លូវជាតិលេខ៥ (ជិតគល់ស្ពានជ្រោយចង្វារ) ទល់មុខបារចតុមុខ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ គឹម គន្ធា អាយុប្រហែល ៥០ឆ្មាំ ស្នាក់នៅម្ដុំផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្បែរគល់ស្ពានជ្រោយចង្វា បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់ជាមួយប្ដីបាននាំគ្នាចូលទៅហូបអាហារ និងផឹកស្រា នៅក្នុងបារចតុមុខ នៅតាមផ្លូវជាតិលេខ៥ ក្បែរគល់ស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ចំណុចកើតហេតុ ) ខណៈចូលទៅផឹកស៊ីផឹក ដល់ម៉ោងកើតហេតុប្ដីគាត់បានដើរចេញមកក្រៅមុន ហេីយគាត់ក៏បានគិតលុយ រួចចេញមកតាមក្រោយ រួចជួបនឹងស្ត្រីម្នាក់ ដែលជាមនុស្សស្គាល់គ្នា៥-៦ឆ្នាំហេីយ រួចក៏បានអង្គុយផឹកស៊ីជាមួយគ្នា បាន១កែវ និងនិយាយរាក់ទាក់គ្នា បានបន្តិច ស្រាប់តែស្ត្រី៣-៤នាក់ទៀត ចោទប្រកាន់ថាលួចខ្សែក ហេីយហៅរូបគាត់ចេញមកក្រៅ រួចព្រួតវាយបណ្ដាលឱ្យរងរបួសហេីមមុខហេីមមាត់ ផ្អើលពេញផ្លូវ បង្កការភ្ញាក់ផ្អេីល ដល់កូនៗរបស់ជនរងគ្រោះចេញមកស្រែកឱ្យជួយចាប់ផ្អេីលពេញផ្លូវ តែក្រុមជនបង្កក៏នាំគ្នារត់ឡេីងជិះកង់បីឥណ្ឌា គេចខ្លួនបាត់ស្រមោលអស់ ។

ស្ត្រីរងគ្រោះក៏បាននិយាយទៀតថា ក្រុមជនបង្កខាងលើនេះគឺជាស្រីស្រឡាញ់ស្រី ហើយសង្ស័យប្រចណ្ឌមកលើរូបគាត់ បានជារករឿងឈ្លោះប្រកែកគ្នា និងចោទប្រកាន់មកលេីរូបគាត់ហេីយព្រួតវាយ បែបនេះទៅវិញ ដំបូងឡេីយរូបគាត់មិនចង់ទៅដាក់ពាក្យបណ្ដឹងឡេីយ ព្រោះក្ដៅចិត្ត ចង់វៃវិញអោយរបួសធ្ងន់ជាងខ្លួន តែដោយសារតែ មានក្រុមអ្នកសារព៍ត៌មានយេីង និងកូនៗជួយលួងលោម ទេីបព្រមត្រលប់ទៅផ្ទះសិន ស្អែកទេីបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឱ្យសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌អោយតាមក្រោយទៀត ៕ អត្ថបទរូបភាព បងម៉េង

អត្ថបទដែលជាប់ទាក់ទង