មន្ត្រីប៉ូលិសក្រុងម្នាក់រងរបួសដៃ ដោយសារជនដៃដល់ម្នាក់កាប់ បន្ទាប់ពីមានបុរស២នាក់មានទំនាស់គ្នាប្រើអំពើហិង្សាដោយចេតនានិងធ្វេីឱ្យខូចខាតទ្រព្យសម្បត្តិ

(កណ្តាល) ៖ មន្ត្រីប៉ូលិសក្រុងម្នាក់រងរបួសដៃ ដោយសារជនដៃដល់ម្នាក់កាប់ បន្ទាប់ពីមានបុរស២នាក់មានទំនាស់គ្នាប្រើអំពើហិង្សាដោយចេតនានិងធ្វេីឱ្យខូចខាតទ្រព្យសម្បត្តិកើតឡើង
នាវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ឧសភាឆ្នាំ២០២០នៅចំណុចភូមិលេខ១(ក )សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសក្រុងតាខ្មៅនិយាយថា ជនរងគ្រោះឈ្មោះ ឆែម វី ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឈ្នួលទីលំនៅ ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកជនសង្ស័យឈ្មោះ ទ្រៀងកែវចរណៃ ហៅម៉ៅ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកខ្សេវ សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ(ឃាត់ខ្លួន)។វត្ថុតាងចាប់យកមាន ដុំថ្មចំនួន១ដុំ និងកាំបិតតាំងតោ១។

ប៉ូលិសបន្តថា ដំបូងជនសង្ស័យបានជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខ ទៅឈប់ចាំរថយន្តជនគ្រោះបើកពីត្បូងទៅភ្នំពេញ។លុះរថយន្តបើកដល់ចំណុចភូមិលេខ១ក សង្កាត់ស្វាយរលំ ជនសង្ស័យបានបើកម៉ូតូស្ទាក់ពីមុខរថយន្តរួចយកដុំថ្មទៅគប់បំបែកកញ្ចក់រថយន្តបណ្តាលឱ្យត្រូវចំថ្ពាល់ឆ្វេងជនរងគ្រោះរងរបួសជាទម្ងន់។

ក្រោយកើតហេតុជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនបាត់ទៅ លុះព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០កម្លាំងប៉ូលិសប៉ុស្តិ៍បានទៅរកជនសង្ស័យនៅភូមិព្រែកខ្សេវមកធ្វើការសាកសួរ ។តែពេលនោះជនសង្ស័យបានប្រកែកហើយយកកាំបិតតាំងតោកាប់មកលើកងកម្លាំងប៉ូលិសឈ្មោះស្រីុវ ស្រ៊ាង បណ្តាលឱ្យរងរបួសដៃខាងឆ្វេង ។

ក្រោយមកសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង