អាឡឺម៉ង់លេងធម៌ក្តៅហើយ! បាតុកម្មដុតទង់ជាតិEU ឬទង់ជាតិប្រទេសណាមួយ ត្រូវជាប់គុក៣ឆ្នាំ

(អន្តរជាតិ)៖ កាលពីចុងសប្តាហ៍មុនសភានៃប្រទេសអាឡឺម៉ង់ បានបោះឆ្នោតសម្រេចថារាល់ការប្រមាថទង់ជាតិនៃប្រទេសណាមួយ មានន័យស្មើរនឹងការប្រមាថទង់ជាតិអាឡឺម៉ងដែរ ហើយទង្វើបែបនេះ ត្រូវបានចាត់ទុជាការប្រព្រឹត្តបទឧក្រឹដ្ឋ។ ទោសនេះ ត្រូវជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។

ការសម្រេចនេះ បានធ្វើឡើងក្រោយពីមានបណ្តឹងរបស់ក្រុមអ្នកសង្គមប្រជាធិបតេយ្យ ប្តឹងតវ៉ាក្រោយពីមានបាតុកម្មមួយកើតឡើងនៅអាឡឺម៉ង់ ហើយហ្វូងបាតុករបានដុតទង់ជាតិអ៊ីស្រាអែល កាលពីឆ្នាំ២០១៧។

លោកស្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាឡឺម៉ង់ Christine Lambrech បាននិយាយថាការតវ៉ាដោយដុតទង់ជាតិ ទោះជាទង់ជាតិប្រទេសណាមួយក៏ដោយ មិនមែនជាការតវ៉ាប្រកបដោយសន្តិវិធីទេ។ ប៉ុន្តែវាគ្រាន់តែបង្កឲ្យមានការស្អប់ខ្ពើម ការចងកំហឹង កាន់តែខ្លាំងឡើងតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង