បុរសម្នាក់បានស្លាប់ដោយសារលង់ទឹកស្រះក្រោយផ្ទះរបស់ខ្លួនហើយបង្កការភ្ញាក់ផ្អើល….

(កណ្តាល) ៖ មានករណីបុរសម្នាក់បានស្លាប់ដោយសារលង់ទឹកស្រះក្រោយផ្ទះរបស់ខ្លួនហើយបង្កការភ្ញាក់ផ្អើល នាថ្ងៃអាទិត្យទី១៧ឧសភាឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីល្ងាចនៅចំណុចក្នុងស្រះក្រោយផ្ទះជនរងគ្រោះចម្ងាយប្រហែល ១០០ម៉ែត្រស្ថិតក្នុងភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សែត វុត្ថា ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ.ឃុំកើតហេតុខាងលើ មុខរបរកម្មករសំណង់។

តាមការបំភ្លឺរបស់ប្រពន្ធ ជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី១៦ឧសភាឆ្នាំ២០២០ វេលាម៉ោង ៥និង៣៥នាទីល្ងាច ជនរងគ្រោះបានចេញពីធ្វើការមកផ្ទះវិញក៏និយាយប្រាប់ប្រពន្ធថា បងពុះអុសទុកឱ្យអូនឱ្យអូនហើយ ក្រែងពេលបងមិននៅអូនពុះអុសទៅខ្លាចអូនឈឺទៀត ។ រួចប្រពន្ធជនរងគ្រោះបានដើរទៅមុខដើម្បីទៅរកខ្ចីទូរស័ព្ទគេតេថាមានការផ្ទាល់ខ្លួន ។

ភ្លាមនោះជនរងគ្រោះបានរត់ទៅក្រោយផ្ទះបាត់ទៅបន្ទាប់មកក្រុមគ្រួសារបានដើររកតែរកមិនឃើញ រហូតដល់យប់រួចក៏ចូលសម្រាន្តបាត់ទៅ ។ លុះដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ឧសភា២០២០ មានប្រជាពលរដ្ឋនៅក្នុងភូមិបានដើររកក្ដាមក៏ប្រទះឃើញសាកសពជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍មកសមត្ថកិច្ច។

សមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យរួមមានកម្លាំងប៉ូលិសជំនាញស្រុក,កម្លាំងប៉ូលិសប៉ុស្តិ៍,អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់ផ្ទះជនរងគ្រោះធ្វើការពិនិត្យទៅលើសាកសព។ តាមការសន្និដ្ឋានរបស់ជំនាញ និងគ្រូពេទ្យសពពិតជាបានស្លាប់ដោយសារការលង់ទឹក ហើយពុំមានស្លាកស្នាមអី្វគួរឱ្យកត់សម្គាល់ឡើយ។ សាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង