អុញនុះ! ពលរដ្ឋម្នាក់ចោទសមត្ថកិច្ចស្រុកអង្គស្នួលខេត្តកណ្តាល ថាបានដោះគ្រឿងរថយន្តខ្លួនសឹងអស់ពេលរក្សាទុកនៅអធិការដ្ឋាន

(កណ្តាល)៖ មានពលរដ្ឋម្នាក់ ដែលអះអាងថាម្ចាស់រថយន្តម៉ាកកាម៉េរីបាឡែនមួយគ្រឿង បានចោទប្រកាន់សមត្ថកិច្ច នៅក្នុងអធិការដ្ឋាននគរបាលស្រុកអង្គស្នូល ខេត្តកណ្តាល ថាបានដោះយកគ្រឿងរថយន្តរបស់ខ្លួនសឹងអស់ បន្ទាប់ពីរថយន្តនោះ បានរក្សាទុកនៅកន្លែងប៉ូលីស អស់រយៈពេលជាច្រើនខែមកនោះ។

ជាមួយវីដេអូដែលបានរថយន្តពីស្ថានភាពរថយន្ត បាត់គ្រឿងជាច្រើននោះ ម្ចាស់រថយន្តបានរៀបរាប់ថា សមត្ថកិច្ចដោះគ្រឿងក្នុង និងគ្រឿងតុបតែងរថយន្តរបស់លោកសឹងអស់ ដូចជាម៉ាញ៉េ ចង្កៀងស្តុប អាគុយ ជាដើមនោះ។

ម្ចាស់រថយន្តនិយាយថាពេលរក្សាទុករថយន្តលោកនៅល្អ១០០% តែពេលលោកមកយករថយន្តវិញ គឺនៅសល់តែ៥០%ប៉ុណ្ណោះ។ ម្ចាស់រថយន្តបានចោទសមត្ថកិច្ចធ្ងន់ៗ ថាមិនគួរធ្វើបាបពលរដ្ឋបែបនោះឡើយ។

លោកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងមន្រ្តីដែលកាន់សំណុំរឿងនោះ មិនទាន់អាចទាក់ទងសូមការពន្យល់បាននៅឡើយទេ។

សូមទស្សនាវីដេអូរៀបរាប់ របស់ពលរដ្ឋដែលជាម្ចាស់រថយន្ត ខាងក្រោមនេះ៖

Posted by Hok Tanghong on Tuesday, May 12, 2020

 

អត្ថបទដែលជាប់ទាក់ទង