ទីក្រុងវូហាននិងធ្វើតេស្តប្រជាជនទាំងអស់របស់ខ្លួនដែលកំពុងរស់នៅក្នុងទីក្រុងដើម្បីរកវីរុសកូវីដ១៩

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលចិនបានឱ្យដឹងកាលបីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ ថា ទីក្រុងវូហាននិងធ្វើតេស្តប្រជាជនទាំងអស់របស់ខ្លួនដែលកំពុងរស់នៅក្នុងទីក្រុងដើម្បីរកវីរុសកូវីដ១៩ ក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីមានការរកឃើញករណីថ្មីលើគ្រួសារមួយ ។

ទីក្រុងវូហានដែលជាទីកន្លែងផ្ទុះដំបូងនៃវីរុសកូវីដ ១៩ បានចាក់សោរក្រុងរបស់ខ្លួន អស់រយៈពេលជាង ២ ខែ ដើម្បីទប់ស្កាត់ការរាតត្បាត ។ យ៉ាងណាមិញរដ្ឋាភិបាលសម្រេចចិត្តធ្វើតេស្តប្រជាជនទាំងអស់របស់ខ្លួនពេលនេះដោយសារមានការកើតឡើងនូវករណីថ្មីដំបូងជាថ្មីម្តងទៀត ។

ក្នុងនោះបុរសវ័យចំណាស់អាយុ ៨៩ ឆ្នាំ បានរកឃើញមានផ្ទុកកូវីដ១៩ ហើយមនុស្សចំនួន ៥ នាក់ផ្សេងទៀតដែលរស់នៅជាមួយលោកតា ក៏បានឆ្លងដូចគ្នាដោយគ្មានបញ្ចេញរោគសញ្ហាអ្វីទាំងអស់ ។

សូមបញ្ជាក់ថា ប្រទេសចិនបានរកឃើញករណីថ្មីតិចជាង១០នាក់តាំងពីពេលចាប់ផ្តើមនៃខែឧសភា ប៉ុន្តែ ចង្កោមនៃការឆ្លងត្រូវបានរកឃើញកាលពីសប្តាហ៍មុន រួមបញ្ជូលទាំង១៦ករណីនៃក្នុងភាគឦសាននៃខេត្ត Jilin ដែរ ៕

ប្រភព៖ NHK    

អត្ថបទដែលជាប់ទាក់ទង