ក្រសួងអប់រំថា យើងគួររង់ចាំមើលសភាពការវិវត្តបន្តទៀត ហើយសម្រេចចិត្តបើកសាលារៀននៅចុងឆ្នាំ២០២០ ក៏មិនយឺកពេកដែរ

នៅក្នុងលិខិតដែលឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គោរពផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជារួមថាក្រសួងនៅតែបន្តពន្យាពេលបើកដំណើរការសាលាដោយរង់ចាំតាមដានមើលស្ថានភាពការវិវត្តនៃជំងឺកូវីដ ១៩ ។

យ៉ាងណាក្ដីរដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា៖ «ក្រសួងនឹងពិចារណាបន្ថែមទៀត លើការបើកសាលារៀនឡើងវិញ ឱ្យបានមុនថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃចូលបវេនសកាលឆ្នាំសិក្សាថ្មី»

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា «ខ្ញុំយល់ឃើញថាយើងមិនគួរប្រថុយប្រថានខ្លាំងពេកឡើយ កំហុសមួយនៃប្រទេសសិង្ហបុរី គឺការបណ្ដោយឱ្យជំងឺនេះចូលសាលារៀន និងអន្តេវាសិកដ្ឋានកម្មករ ដែលធ្វើឱ្យសភាពការគ្រប់គ្រងលែងបាន ។ យើងគួររង់ចាំមើលសភាពការវិវត្តបន្តទៀត ហើយសម្រេចចិត្តបើកសាលារៀននៅចុងឆ្នាំ២០២០ ក៏មិនយឺកពេកដែរ»

អត្ថបទដែលជាប់ទាក់ទង