មិនជឿកុំប្រមាថ! Peypey Dy បានឡាយវីដេអូ និយាយពីសកម្មភាពថតរឿងនាងណាត ដោយរូបលោក បានយកកូនតុក្កតា មួយទៅថតតំណាងកូននាងណាត….(មានវីដេអូ)

ភ្នំពេញ៖ Peypey Dy ជាតារាហ្វេសប៊ុកម្នាក់ដែល ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ជាពិសេស លោកមានវោហារស័ព្ទចាក់ទឹកមិនលិច រាល់សកម្មភាពរបស់តារាប្រុសរូបនេះ តែងតែធ្វើឲ្យគ្រប់គ្នាទប់សំណើចមិនចង់ជាប់ ជាមួយភាពកំប្លុកកំប្លែងរបស់លោក។

ប៉ុន្មានឆ្នាំមកនេះ រូបលោក តែងតែបង្ហោះវីដេអូខ្លីៗបែបកំប្លែងៗផងដែរ តែថ្មីៗនេះ រូបលោក ជាមួយមិត្តភិក្ដ បានរួមដៃគ្នា ថតនៅរឿងខ្លីមួយទាក់ទងជាមួយរឿងខ្មោច នាងណាត ដែលមានអ្នកទស្សនាច្រើន មិនចាញ់វីដេអូមុនៗឡើយ។

ម្យ៉ាងវិញទៀត អ្វីដែលយើងចាប់អារម្មណ៍នោះ Peypey Dy បានឡាយវីដេអូ និយាយពីសកម្មភាពថតរឿងនាងណាត ដោយរូបលោក បានយកកូនតុក្កតា មួយទៅថតតំណាងកូននាងណាត ក្នុងរឿង តែក្រោយត្រឡប់មកវិញ រូបលោក បានយកកូនតុក្កតារបស់មិត្ត ដែលបានអន្ទងព្រលឹងរួច មកលេង គប់ សើចសប្បាយជាមួយកូនឆ្កែ តែបន្ទាប់ពីលេងរួច រឿងដែលនឹកស្មានមិនដល់គឺ នៅពេលដែលលោក នៅក្នុងបន្ទប់ម្នាក់ឯង ក៏មានអ្នកគោះទ្វារ តែនៅពេលដែលលោក ឆែកមើលកាមេរ៉ាសុវត្ថិភាព បែរជាមិនមាននរណាម្នាក់មកកាន់បន្ទប់លោកសោះឡើយ។

ក្រោយស្ដាប់លោក រៀបរាប់ពីទិដ្ឋភាពនេះរួច មានអ្នកតាមដានមើលឡាយ មានភាពភ័យខ្លាច និង​ព្រឺសម្បុរ សឹងតែគ្រប់គ្នា ដោយមិននឹងស្មានថា វាអាចកើតឡើងបានបែបនេះ៕

ប្រភពវីដេអូ៖  Event Dara

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

និយាយរឿងខ្មោច

Posted by Event Dara on Monday, May 11, 2020

អត្ថបទដែលជាប់ទាក់ទង