សហរដ្ឋអាមេរិក និងអង់គ្លេស បាននឹងកំពុងលេងល្បែងបំពុលចំណងទាក់ទងជាមួយប្រទេសចិន ដោយសារតែគេបានចោទប្រកាន់ចិនអំពីបញ្ហា COVID-19

(អន្តរជាតិ)៖ លោក Martin Jacquesអ្នកកាសែត និងជាអ្នកជាអ្នកនិពន្ធសៀវភៅ បាននិយាយថាសហរដ្ឋអាមេរិក និងអង់គ្លេស បាននឹងកំពុងលេងល្បែងបំពុលចំណងទាក់ទងជាមួយប្រទេសចិន ដោយសារតែគេបានចោទប្រកាន់ចិនអំពីបញ្ហា COVID-19 ដោយមិនផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រទេ បែរជាផ្អែកលើមូលដ្ឋាននយោបាយទៅវិញ។

ប្រទេសចិន ដែលជាទីកន្លែងកំណើតនៃវិរុស COVID-19 បានស្ថិតនៅក្រោមការចោទសួរពីសំណាក់អាជ្ញាធរអាមេរិក ហើយក៏រួមទាំងរដ្ឋាភិបាលអង់គ្លេសផងក្នុងរយៈពេលប៉ុន្មានខែនេះ ប៉ុន្តែវាហាក់ដូចជាថា សំនួររបស់ពួកគេផ្អែកទៅលើមូលដ្ឋាននយោបាយច្រើនជាង។

លោក Martinបានកោតសរសើររបៀបចាត់ការរបស់ប្រទេសចិនក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19នៅក្រុងវូហាន និងខេត្តហឺប៉ីទៀត ព្រមទាំងវិធីគ្រប់គ្រងជំងឺនេះមិនឲ្យឆ្លងរីករាលដាលទូទាំងប្រទេសចិនទៀតផង៕

អត្ថបទដែលជាប់ទាក់ទង