ភ្ញាក់ផ្អើល! បុរសជនជាតិបរទេសម្នាក់លោតពីលើ សណ្ឋាគារមហាសមុទ្រ បណ្តាលអោយស្លាប់

(ព្រះសីហនុ)៖ មានករណីមួយបានកើតឡើងនិង បង្កអោយមានការភ្ញាក់ផ្អើល ដោយមានបុរសជនជាតិបរទេសម្នាក់លោតពីលើ សណ្ឋាគារមហាសមុទ្រ បណ្តាលអោយស្លាប់ ស្ថិតក្នុងក្រុម៨ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោង៤:៣០នាទីទាបភ្លឺព្រឹកថ្ងៃទី១២.០៥.២០២០ មានបុរសជនជាតិម្នាក់ លោតពីលេីអគារជាន់ទី៣ ធ្លាក់មកដល់ដីបណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម បានចុះអន្តរាគមន៍សើបអង្កេត និង ពុំទាន់ស្គាល់អត្តសញ្ញាណសពជនរងគ្រោះនៅឡើយទេ ដោយបច្ចុប្បន្នកំពុងស្រាវជ្រាវបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង