សមត្ថកិច្ចបានដាក់បង្ហាញ និង ប្រកាសស្វែងរកម្ចាស់ម៉ូតូ ដែលបានបាត់ ដោយសារចោរលួចនាពេលកន្លងមក ក្រែងលោបានស្គាល់ ឬ ឃើញម៉ូតូរបស់ខ្លួន

ម៉ូតូ និង ស្លាកលេខ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់បង្ហាញជូននេះ ជាម៉ូតូដែលសមត្ថកិច្ចបង្ក្រាបបានពីអំពើចោរកម្ម នាពេលពេលកន្លងមក ។ ប៉ុន្តែឥឡូវនេះ សមត្ថកិច្ចបានដាក់បង្ហាញ និង ប្រកាសស្វែងរកម្ចាស់ម៉ូតូ ដែលបានបាត់ ដោយសារចោរលួចនាពេលកន្លងមក ក្រែងលោបានស្គាល់ ឬ ឃើញម៉ូតូរបស់ខ្លួន ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការប្រកាសថា បេីបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូ និង ស្លាកលេខ ដូចក្នុងរូបភាពខាងក្រោមនេះ សូមទំនាក់ទំនងមកកាន់ការរិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ 012 71 81 71 ដើម្បីទទួលយកស្លាកលេខ ឬ ម៉ូតូរបស់ខ្លួនទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង