ប្រទះឃើញសពបុរសម្នាក់ចង.ក និងដើមម្ខប់ក្នុងដីឡូត៍មួយកន្លែង ក្នុងខណ្ឌឫស្សីកែវ

ភ្នំពេញ៖ សាកសពបុរសម្នាក់ស្ថិតក្នុងសភាពស្អុយរលួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចង.ក នៅនិងដើមម្ខប់ក្នុងដីឡូត៍មួយកន្លែងបង្កការភ្ញាក់ផ្អើល កាលពីម៉ោង៩៖១០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយប៉ាក់សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋបានដើរនៅចំណុចដីឡូត៍ទំនេរទុកចោល ហើយធំក្លិនស្អុយក៏រកមើល ស្រាប់តែប្រទះឃើញសពបុរសខាងលើ ទើបត្រឡប់ទៅប្រាប់អ្នកជិតខាង នឹងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកដល់កន្លែងកើតហេតុ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុធ្វើការហ៊ុពាត់ខ្សែ នឹងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើកោសល្យវិច័យលើសព និងស្រាវជ្រាវរកសាច់ញ្ញាតិផងដែរ។ បច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅតំកល់នៅវត្តព្រែកព្នៅ រងចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង